កាសឥតខ្សែជំនាន់ក្រោយ AirPods 2 ត្រូវបានអ្នកវិភាគល្បីឈ្មោះលោក Ming-Chi Kuo ប៉ាន់ប្រមាណថា Apple នឹងដាក់បង្ហាញខ្លួនជាផ្លូវការនាអំឡុងត្រីមាសទី ១ អាចជាខែមិនា ឆ្នាំ ២០១៩។
ប្រភពសង្កត់ធ្ងន់ថា កាសឥតខ្សែដ៏ទំនើបរបស់ក្រុមហ៊ុនយក្សអាមេរិកនឹងគាំទ្រមុខងារសាកថ្មឥតខ្សែខុសពីជំនាន់ចាស់ដោយប្រើប្រាស់ខ្សែ Lightning។ លើសពីនេះក៏រំពឹងវិវត្តឡើង Bluetooth 5.0 និងការប្រើប្រាស់បន្ទះឈីប W-series ជំនាន់ថ្មី។
រំឭកថាកន្លងទៅក៏ធ្លាប់មានចចាមអារ៉ាមពីឧបករណ៍សាកថ្មឥតខ្សែ AirPower ដែលថានឹងប្រកាសនាខែកញ្ញា ប៉ុន្តែក៏ខុសពីការគ្រោងទុកនិងស្ងាត់ដំណឹងទៅវិញមួយរយៈ បែបនេះសម្រាប់ខែមិនាឆ្នាំ ២០១៩ ក៏អាចជាពេលវេលាជាក់លាក់មួយមិនថាតែ AirPods 2 ឬ AirPower ទំនងជាប្រកាសដំណាលគ្នាក៏ថាបាន៕
ប្រភព៖ Sabay