• អង់គ្លេស គេចផុត​​អាល្លឺម៉ង់ ក្នុងវគ្គ​ចាប់ពូល​ប្រកួត​ជម្រុះពាន Euro 2020

    (ក្រុងឌូប្លីន)៖ ក្រុមបាល់ទាត់ជម្រើសជាតិតោកំណាចអង់គ្លេស បានគេចផុតក្រុមខ្លាំងឥន្រ្ទីដែកអាល្លឺម៉ង់ ក្នុងការចាប់ពូល ដើម្បីប្រកួតជម្រុះពានរង្វាន់ប្រចាំទ្វីបអឺរ៉ុប UEFA Euro 2020 ដែលនឹងធ្វើឡើងនៅ ១២ប្រទេសផ្សេងគ្នាទូទាំងទ្វីបអឺរ៉ុប។

    ក្រុមតោកំណាចអង់គ្លេស ដែលមិនទាន់ឈ្នះពានរង្វាន់ប្រចាំទ្វីបនេះ ត្រូវបានចាប់ឆ្តោមស្ថិតក្នុងពូល A ដំបូងគេ រួមជា ក្រុមជម្រើសជាតិសាធារណរដ្ឋឆេក បុលហ្គារី ម៉ុងតេនីក្រូ និងកូសូវ៉ូ ស្របពេលម្ចាស់ជើងឯក World Cup 2014 អាល្លឺម៉ង់ ស្ថិតក្នុងពូល C ជាមួយហូឡង់ អៀរឡង់ខាងជើង អ៊ីស្តូនី និងប៊ែលឡារូស។

    មុនឈានចូលដល់ការប្រកួតវគ្គជម្រុះ Euro 2020 ចាប់ផ្តើមក្នុងរយៈពេល ១៨ខែទៀតនោះ អង់គ្លេសនៅមានយុទ្ធនាការមួយទៀតក្នុងព្រឹត្តិការណ៍ពានរង្វាន់ជើងឯកលីគអឺរ៉ុប UEFA Nationals League ដែលបានចាប់ផ្តើមប្រកួត នាខែមីនា ឆ្នាំ២០១៩ ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដោយមាន អង់គ្លេស ហូឡង់ ព័រទុយហ្គាល់ និងស្វីស៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ