• អដ្ឋិធាតុលោក Beat Richner នឹងយក​ទៅតម្គល់​នៅមន្ទីរ​ពេទ្យគន្ធបុប្ផា ខេត្ត​សៀមរាប!

    (ភ្នំពេញ)៖ ពិតជាគួរឲ្យស្ងប់ស្ងែងខ្លាំង នូវទឹកចិត្តភក្ដី និង ក្ដីស្រឡាញ់ដ៏ជ្រាលជ្រៅចំពោះជាតិ និង ប្រជាជនកម្ពុជា របស់លោកវេជ្ជបណ្ឌិត បេអាត រិចឈ្នឺរ (Beat Richner) ដែលជាអតីតប្រធានមន្ទីរពេទ្យគន្ធបុប្ផា ដោយទឹកចិត្តដ៏ធំធេងនៃក្ដីស្រឡាញ់ របស់លោកមិនត្រឹមតែជំរុញឲ្យរូបលោក បានបូជាកម្លាំងកាយ និង បញ្ញាញាណសម្រាប់កុមារ និង មាតា ដែលជាប្រជាជនកម្ពុជា នៅពេលលោកមានជីវិតប៉ុណ្ណោះទេ សម្បីតែនៅពេលទទួលមរណភាពទៅហើយក្ដី លោកបានស្នើសុំក្រុមគ្រួសារយកធាតុរបស់លោក មកតម្គល់នៅក្នុងប្រទេសកម្ពុជា ថែមទៀតផងដោយពេលនេះគេបានសាងសង់ចេតិយតម្កល់អដ្ឋិលោកវេជ្ជបណ្ឌិត Beat Richnerក្នុងបរិវេណនៅមន្ទីរពេទ្យគន្ធបុប្ផា ខេត្តសៀមរាប។

    សូមជម្រាបថា នាថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៨ ខាងមុខនេះ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ស្តេចនឹងសព្វព្រះរាជហឫទ័យយាងប្រោសព្រះរាជទាន ធូបទាន និងកម្រងផ្កា នា។

    គួររឭកថា លោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត បេអាត រិចឈ្នឺរ (Prof. Dr. Beat Richner) ស្ថាបនិកមូលនិធិគន្ធបុប្ផា បានទទួលមរណភាព កាលពីថ្ងៃអាទិត្យ ១៤រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៨ ក្នុងជន្មាយុ ៧១ឆ្នាំ ដោយរោគាពាធ នៅប្រទេសស្វីស៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ