• Celtic គ្រងជើងឯក League Cup លើកទី៣ ជាប់គ្នា ក្រោយ​យកឈ្នះ Aberdeen វគ្គផ្តាច់ព្រ័ត្រ

    (ស្កុតឡេន)៖ ក្រុមបាល់ទាត់ Celtic បានឈ្នះពាន Leauge Cup ជាលើកទី៣ ជាប់គ្នា ក្រោយយកឈ្នះគូប្រជែង Aberdeen ១-០ នៅវគ្គផ្តាច់ព្រ័ត្រនាយប់មិញនេះនៅកីឡដ្ឋាន Hampden Park។

    ១គ្រាប់ក្បាលតែតបញ្ចូលទីរបស់កីឡាករ Ryan Christie នៅនាទីទី៤៥ គឺគ្រប់គ្រាន់ល្មម ដើម្បីជួយឲ្យ Celtic ឈ្នះពានលំដាប់ទី៣ របស់ស្កុតឡេ ក្នុងរយៈពេល ៣សម័យកាលជាប់ៗគ្នា និងជាពានទី១ផងដែរ ដែលពួកគេបានឈ្នះនៅរដូវកាលនេះ មុនឆ្នាំដាច់ឆ្នាំ២០១៨នេះ តែយ៉ាងណាក៏ដោយ វាក៏ជាពានទី៧ ដែលគ្រូបង្វឹក Brendan Rodgers ដឹកនាំឈ្នះ តាមស្មើកំណត់ត្រារបសលោក Walter Smith ផងដែរ។

    យ៉ាងណាក៏ដោយ ក្រុមរបស់លោក Pittodrie នៅតែលេងមិនឈ្នះ Celtic ក្នុងការឈានមកលេងវគ្គផ្តាច់ព្រ័ត្រ ក្នុងរយៈពេល ២ឆ្នាំចុងក្រោយនៅកីឡដ្ឋាន Hampden៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ