(ភ្នំពេញ)៖ តម្លៃប្រែងឥន្ធនៈនៅកម្ពុជាធ្លាក់ចុះមួយក្រឹកទៀតហើយ ពោលគឺតម្លៃសាំងធម្មតាធ្លាក់មកនៅ៣៤៥០រៀលក្នុង១លីត្រ និងតម្លៃម៉ាស៊ូតធ្លាក់មកនៅ៣៥០០រៀលក្នុងមួយលីត្រ ដែលតម្លៃនេះត្រូវអនុវត្តន៍នៅតាមស្ថានីយ៍ប្រេងឥន្ធនៈទាំងអស់ នៅទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៨។ នេះបើតាមសេចក្តីជូនដំណឹង របស់ក្រសួងពាណិជ្ជកម្ម ដែលបណ្តាញព័ត៌មានទទួលបាននៅថ្ងៃទី០៣ ខែធ្នូនេះ។
សូមជម្រាបថា រយៈពេល១៧ថ្ងៃមុន (ចាប់ពីថ្ងៃទី១៥ ខែវិច្ឆិកា ដល់ ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៨) តម្លៃប្រេងឥន្ធនៈដែលលក់នៅតាមស្ថានីយ៍ សាំងធម្មតាតម្លៃ៣,៦៥០រៀល និងម៉ាស៊ូតតម្លៃ ៣,៨០០រៀលក្នុង១លីត្រ។ តែពេលនេះ សាំងធម្មតាធ្លាក់ចុះ២០០រៀល មកនៅត្រឹម ៣,៤៥០រៀល និងម៉ាស៊ូតធ្លាក់ចុះ៣០០រៀល មកនៅត្រឹម ៣,៥០០រៀល៕