(កូរ៉េ)៖ ក្រុមតារាចម្រៀង BTS រកចំណូលបានដល់ទៅរាប់សិប លានដុល្លារពីការចេញ សម្តែងក្នុងព្រឹត្តិការណ៍ តន្ត្រីទេសចរណ៍ របស់ពួកគេនៅជុំវិញពិភពលោក។
តាមការវិភាគរបស់ Yuanta Securities បានឲ្យដឹងថា BTS ត្រូវបានគេប៉ាន់ស្មាន ថារកចំណូលបានប្រមាណ ៤៤.៩ប៊ីលានវ៉ុន (៤០លានដុល្លារ) ពីតន្ត្រីទេសចរណ៍របស់ពួកគេ។ តម្លៃសំបុត្រនៃការប្រគំ តន្រ្តីរបស់ BTS ជាមធ្យមគឺ ១៣០ដុល្លារ ប៉ុន្តែមនុស្សភាគច្រើនទិញសំបុត្រហើយដាក់លក់បន្តដែលពួកគេអាចលក់ បានក្នុងតម្លៃ៣០០ដុល្លារឡើងទៅ។ ភាពជោគជ័យនៅអាមេរិកខាងជើង និងអឺរ៉ុប បាននាំយកនូវប្រាក់ចំណេញ ដ៏ច្រើនសម្រាប់ BTS។
Park Sung Ho តំណាងក្រុមហ៊ុន Yuanta Securities និយាយថា វាពិតជាលំបាកសម្រាប់តារា K-Pop ក្នុងការទទួលបានភាពជោគជ័យនៅអាមេរិកខាងជើង ប៉ុន្តែនៅពេលដែលពួកគេទទួលបានសន្ទុះនៃការគាំទ្រ ខ្លាំង ប្រាក់ចំណូលនឹងងាយស្រួលស្វែងរកនៅទីនោះ។ កាលពីខែកញ្ញាBTបានចាប់ផ្តើមចេញសម្តែងនៅអាមេរិក ខាងជើងរហូតដល់ខែតុលា ពួកគេបានបន្តដំណើរទៅកាន់អឺរ៉ុប។
ថ្មីៗនេះ BTS ត្រៀមចេញសម្តែងនៅជប៉ុន ប៉ុន្តែ គម្រោងនេះត្រូវផ្អាកដោយសារភាពចម្រូងចម្រាស លើអាវយឺតរបស់ Jimin តែទោះជាយ៉ាងណាក៏ ពួកគេនឹងធ្វើដំណើរ ទៅកាន់សិង្ហបុរី ហុងកុង និងថៃ ដើម្បីជួបស្វាគមន៍អ្នកគាំទ្រនៅឆ្នាំក្រោយនេះផងដែរ៕