អ្នកធ្វើដំណើរតាមជើងហោះហើរ Frontier ពីទីក្រុង Tampa រដ្ឋហ្លរីដាទៅកាន់ Las Vegas បានភ័យលស់ព្រលឹងគ្រប់គ្នាពេលសន្ទះគម្របម៉ាស៊ីនយន្ដហោះរបើកត្រឹមប៉ុន្មាននាទីក្រោយហោះហើរ។
យោងតាមអាជ្ញាធរឲ្យដឹងថា ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃសុក្រទី ៣០ខែវិច្ឆិកាវេលាម៉ោង ៧:២៦នាទីព្រឹក ខណៈដែលអ្នកដំណើរ ១៦៦ រួមទាំងបុគ្គលិក ធ្វើដំណើរនៅលើយន្ដហោះ Airbus 320។ ក្រោយចាកចេញពីព្រលាន ត្រឹម១៥នាទីយន្ដហោះក៏ស្រាប់តែជួបបញ្ហារបើកគម្របម៉ាស៊ីន ធ្វើឲ្យអាកាសយានិកសម្រេចចិត្តបកត្រលប់ក្រោយវិញ។ ទោះយ៉ាងណាក៏ដោយ យោងតាមនរបាយការណ៍ឲ្យដឹងថា មិនមានអ្នករងរបួសឬបាត់បង់ជីវិតដោយសារហេតុការណ៍នេះទេ។
ក្រោយកើតហេតុ ក្រុមហ៊ុនអាកាសចរ បានធ្វើការសុំទោសចំពោះអ្នកដំណើរទាំងអស់និងផ្ដល់សំណងវិញរួមទាំងប័ណ្ណទូទាត់តម្លៃ ៥០០ដុល្លារសម្រាប់ការហោះហើរលើកក្រោយជាមួយ Frontier ហើយធានារ៉ាប់រងចំណាយសរុបសម្រាប់ជួយកក់សំបុត្រយន្ដហោះថ្មីដល់អ្នកដំណើរទាំងអស់ផងដែរ៕