• កាមេរូន ត្រូវបាន​ដក​សិទ្ធិ​ធ្វើ​ម្ចាស់ផ្ទះ​ពាន​​ទ្វីបអាហ្វ្រិក Africa Cup of Nations 2019

    (កាមេរូន)៖ សហព័ន្ធកីឡាបាល់ទាត់ប្រចាំទ្វីបអាហ្វ្រិក CAF បានប្រកាសថា កាមេរូនត្រូវបានដកសិទ្ធិធ្វើជាម្ចាស់ផ្ទះ នៃការប្រកួតពានរង្វាន់ទ្វីបអាហ្វ្រិក ឬ African Cup of Nations 2019 ជាផ្លូវការ។ ដោយសារតែប្រទេសមួយនេះបានពន្យារពេលត្រៀមខ្លួនរៀបចំ ខណៈការប្រកួតនឹងចូលដល់នៅខែមិថុនា ឆ្នាំ២០១៩ ដ៏ខ្លីខាងមុខ។

    តាមរយៈសារព័ត៌មាន BBC បានចេញផ្សាយថា ក្រុមមន្រ្តីបានសម្រេចចិត្តនៅឯកិច្ចប្រជុំមួយនាថ្ងៃសុក្រ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅទីក្រុង Accra ប្រទេសហ្គាណា ដែលមានរយៈពេលជាង១០ម៉ោង។

    លោក Ahmad Ahmad ប្រធានសហព័ន្ធបាល់ទាត់អាហ្វ្រិកបានលើកឡើងថា បេក្ខជនម្ចាស់ផ្ទះថ្មីនឹងប្រកាសនៅចុងឆ្នាំ២០១៨ ខាងមុខ។

    នៅក្នុងសេចក្តីថ្លែងការណ៍មួយបានបញ្ជាក់ថា លក្ខខណ្ឌនៃការអនុលោមមួយចំនួនមិនត្រូវបានសម្រេច ហើយក៏មិនចង់ដាក់បញ្ហាណាមួយ ដែលអាចប៉ះពាល់ដល់កិត្តិសព្ទពានរង្វាន់អាហ្វ្រិកនេះឡើយ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ