ភ្នំពេញ៖ ទីបំផុតតារាសម្តែងរូបរាងខ្ពស់សង្ហា និងសម្បូរប្រជាប្រិយភាពលោក ញ៉ែម សុគន្ធ បានចូលរោងការតាមប្រពៃណីខ្មែរហើយ ជាមួយនឹងកូនក្រមុំរូបស្អាតគឺ អ្នកនាង ងួន កែវមល្លិកា ដែលជាអ្នកនៅក្រៅរង្វង់សិល្បៈនៅព្រឹកថ្ងៃសៅរ៍ទី១ខែធ្នូ ឆ្នាំ២០១៨។
នៅក្នុងពិធីមង្គលការនេះ គេក៏ឃើញការរៀបចំតុបតែងផ្កាភ្ញី និងជំនូនយ៉ាងច្រើនមុខនៅក្នុងពិធីមង្គលការរបស់លោក ញ៉ែម សុគន្ធ គឺពិតជាអធិកអធមយ៉ាងខ្លាំងផងដែរ។នៅក្នុងពិធីមង្គលការនេះគេសង្កេតឃើញមានការចូលរួម ពីសំណាក់សាច់ញាត្តិចាស់ ទុំទាំងសងខាង ព្រមទាំងមិត្តភក្ដិ និងអ្នកសិល្បះជាច្រើនរូបផងដែរ។ ជាមួយគ្នានេះគេក៏ឃើញមានវត្តមានកំពូល តារាចំរៀងស្រីល្បីឈ្មោះមួយដួងប្រចាំផលិតកម្មហង្សមាស គឺអ្នកនាងសុគន្ធ នីសាចូលរួមផងដែរ។
ក្រៅពីការអញ្ចើញចូលរួមហើយនៅ អ្នកនាង សុគន្ធនីសា ក៏បានបង្ហោះរូបថតជាច្រើនសន្លឹកពោរពេញដោយស្នាមញញឹម នឹងបានភ្ជាប់ជាមួយពាក្យសំដី ដ៏ស្និតស្នាលថា”អបអរសាទរ បងប្រុស ញ៉ែម សុគន្ធនឹងភរិយា ថ្ងៃនេះ ជាថ្ងៃមង្គលសូមជូនពរ អោយអ្កទាំងពីរមានសុភមង្គលពេញមួយជីវិតយូអង្វែង”។
បន្ទាប់ពីបានបង្ហោះនៅរូបពាក្យនឹងពាក្យជូនពរនេះភ្លាមអ្នកគាំទ្រជាច្រើន បានជូនពរគូស្វាមីភរិយាថ្មីនេះផងដែរ។ ជាមួយគ្នានេះក្រៅពីវត្តមានរបស់អ្នកនាង សុគន្ធ នីសាហើយនោះគេក៏សង្កេតឃើញវត្តមានរបស់កញ្ញា ថន លក្ខិណា នឹងតារាជាច្រើនដួងទៀត ដែលចូលរួមជូនពរនឹងអបអរសារទរ ពោរពេញដោយក្ដីរីករាយ នឹងស្នាមញញឹមផងដែរ៕