• ប្លែកៗ ជប៉ុន​បើក​ហាង​កាហ្វេ​មួយ ដំណើរ​ការ​សុទ្ធតែមនុស្ស​យន្ត

    ហាង​កាហ្វេ​មួយ​ដែល​មាន​អ្នកបម្រើ​មនុស្សយន្តបញ្ជាពីចម្ងាយពីផ្ទះ​ដោយមនុស្សពិការរាងកាយធ្ងន់ធ្ងរ បានបើកកាលពីថ្ងៃចន្ទ ​កន្លង​ទៅ​នៅទីក្រុងតូក្យូ​ ប្រទេស​ជប៉ុន​។

    មនុស្ស​យន្ត ៥ គ្រឿង​កម្ពស់ ១,២ ម៉ែត្រ​ដែល​បញ្ជា​ដោយជនពិការដោយសារជំងឺផ្សេងៗដូចជា ជំងឺសរសៃប្រសាទ បានទទួលការបញ្ជាទិញ និង បម្រើអាហារនៅហាងកាហ្វេដែលបានបើកជាលក្ខណៈសាកល្បង។

    ហាងកាហ្វេដែលនឹងបើកដំណើរការរហូតដល់ថ្ងៃទី ៧ ខែធ្នូ​នេះ​ បានដាក់ពង្រាយមនុស្សយន្ត ប្រភេទ OriHime-D ដែលបញ្ជូនវីដេអូ និងសំឡេង តាមរយៈ​អ៊ីនធឺណិត​ដោយ​អនុញ្ញាត​ឱ្យអ្នកបញ្ជា របស់ពួកវាបញ្ជាពួកវាពីផ្ទះតាមរយៈកុំព្យូទ័រ ឬ ថេប្លេត។

    លោក កេនតា រ៉ូយ៉ូស៊ីហ្វូជី នាយកប្រតិបត្តិនៃអង្គការ Ory Lab ដែលជាអ្នកអភិវឌ្ឍរ៉ូបូត និង ជា អ្នករៀបចំហាងកាហ្វេនេះជាមួយមនុស្ស ៣ នាក់ទៀតបាននិយាយនៅក្នុង​សន្និសីទ​សារព័ត៌មាន ថា ” មនុស្សយន្តនេះជួយ​ជំរុញ​ដល់ការងារប្រើកម្លាំងបាយ និងការចូលរួមក្នុងសង្គម”។

    មនុស្ស ១០ នាក់ នឹងធ្វើការផ្លាស់ប្តូរវេនគ្នាសម្រាប់កម្រៃ ១ ០០០ យេន (៨,៨២ ដុល្លារ​) ក្នុងមួយ ម៉ោង។ អង្គការទាំង ៣ រួម​ទាំងអង្គការ Nippon Foundation និង អង្គការ ANA Holdings មានបំណង បើកហាងកាហ្វេអចិន្ត្រៃយ៍នៅត្រឹមអូឡាំពិក និង ប៉ារ៉ាឡាំពិ កក្រុងតូក្យូ ២០២០៕​​​​​

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ