• ជិះបុកឡានស្តែងៗតែម្តង គួឲ្យសាហាវ! (មានវីដេអូ)

    ក្រុងប៉ោយប៉ែត៖ ដោយសារបើកបរមិនប្រយ័ត្ន បង្កឱ្យមានមនុស្ស០២នាក់រងរបួសធ្ងន់ធ្ងរ ដែលហេតុ ការណ៍នេះបានកើតឡើងនៅថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង១៤និង ០០នាទី លើផ្លូវជាតិលេខ៥ ត្រង់ចំណុចខាងលិចក្លោងទ្វារ វត្តអូខៃដន ប្រហែល២០០ម៉ែត្រ ស្ថិតក្នុងភូមិកូនដំរី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

    បើតាមពលរដ្ឋនៅកន្លែងកើតហេតុ បានប្រាប់ឱ្យដឹងថា៖ មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូនិងរថយន្តហាយឡែនដ័រ បានប៉ះគ្នាលាន់ដូចរន្ទះបាញ់ខែចេត្រ បណ្តាលអោយរបួសមនុស្សចំនួន០២នាក់ ហើយត្រូវបានរថយន្តសង្គ្រោះ ដឹកយកទៅមន្ទីរពេទ្យ។

    លោកវរសេនីយ៍ត្រី ឈឿន ប៊ុនថា អធិការរង ទទួលបន្ទុកផ្នែកចរាចរណ៍ បានប្រាប់ឱ្យដឹងថា៖ ដោយរថយន្តហាយឡែនឌឺ បានឡើងវ៉ា រថយន្តដឹកដី ជាកត្តាខ្វះការប្រុងប្រយ័ត្ន ទើបប៉ះជាមួយម៉ូតូបុកពេញទំហឹងតែម្តង។ លោកបានបន្តប្រាប់ ឦសាន ប៉ុស្តិ៍ យើងដឹងថា៖ លោកសូមសំណូមពរ ទាំងរថយន្ត និង ម៉ូតូ ដែលចរាចរណ៍ លើផ្លូវជាតិ រឺតាមផ្លូវលំ មេត្តបើកបរ ដោយការទទួលខុសត្រូវ ឱ្យបានខ្ពស់ មុននឹងឡើងវ៉ា ហើយខាងម៉ូតូវិញត្រូវប្រកាន់ ផ្លូវខាងម៉ូតូ មិនមែនឡើងមកបែបនេះនោះទេ ដែលជាកត្តា បង្កហេតុដូចករណីខាងលើនេះ កើតឡើងជាយថាហេតុផ្សេងៗ ដូច្នេះពលរដ្ឋទាំងអស់ ត្រូវគោរពច្បាប់ចរាចរណ៍ ទាំងអស់គ្នា ទើបមិនមានការគ្រោះថ្នាក់ បែបនេះកើតឡើង ជាបន្តទៀត។
    បច្ចុប្បន្ន ម៉ូតូ(ខូចខាតធ្ងន់) និងរថយន្ត(ខូចស្រាលផ្នែកខាងមុខ) ត្រូវបាន សមត្ថកិច្ចយកទៅរក្សាទុក នៅអធិការដ្ឋាន នគរបាលក្រុងប៉ោយប៉ែត រង់ចាំការដោះស្រាយ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ