សៀមរាប៖ បុរសម្នាក់បានស្លាប់ នៅក្នុងសណ្ធាគារបាយ័ន អេរ៉ា ដែលស្ថិតនៅក្នុងភូមិខ្នារ សង្កាត់ជ្រាវ ក្រុង-ខេត្តសៀមរាប កាលពីល្ងាចម៉ោង១៧នឹង១០នាទី ថ្ងៃទី២៩ខែវិច្ចិការឆ្នាំ២០១៨ បុរសម្នាក់ជាជនសង្ស័យត្រូវបានខ្សែភ្លើងឆក់ស្លាប់ ខណះជននេះបានចូលទៅលួចកាត់ខ្សែភ្លើងក្នុងសណ្ឋាគារ បាយ័ន អេរ៉ា ដែលជាការដ្ឋានកំពុងសាងសង់កន្លែង ស្ទីម សូណា ។
ហេតុការណ៍នេះបានកើតឡើងនៅម៉ោងប្រមាណ ១៧:១០នាទីល្ងាច ថ្ងៃទី២៩ វិច្ឆិកា ២០១៨ ចំណុចក្នុងសណ្ឋាគារ បាយ័ន អេរ៉ា តែម្តងគឺស្ថិតតាមបណ្តោយផ្លូវជាតិលេខ ៦ ភូមិខ្នារ សង្កាត់ ជ្រាវ ក្រុង ខេត្ត សៀមរាប ។
បើតាមសមត្ថកិច្ចថា ជនសង្ស័យដែលត្រូវខ្សែភ្លើងឆក់ស្លាប់មានឈ្មោះ ប៊ី ប៊ុន ភេទ ប្រុស អាយុ ២៥ ឆ្នាំ បុខរបរមិនពិតប្រាកដមាន ទីលំនៅបច្ចុប្បន្នភូមិត្រពាំងរុន ឃុំអំពិល ស្រុកប្រាសាទបាគង្គ ខេត្តសៀមរាប ។
សមត្ថកិច្ចជំនាញបានអោយដឹងថា ការពិនិត្យ សាកសពគេឃើញស្នាមឆេះ ខ្លោចថ្លើមដៃ កូនដៃនិងបាតដៃធ្ងន់ធ្ងរដោយមានដៃកំពុងកាន់កន្រ្តៃផងដែរ ។
ប្រភពដដែលបានបន្ថែមទៀតថា បុរសដែលស្លាប់នេះស្លៀកពាក់ខោអាវដូចជាសន្តិសុខសណ្ធាគារហេីយម្យ៉ាងក្នុងសណ្ធាគារគឺមានសន្តិសុខយាមតឹងតែងណាស់ហេតុអីមានចោរចូលលួចកាត់ខ្សែភ្លេីងក្នុងបន្ទប់សណ្ធាគារបាន?
បេីរចោរមែនហេតុអី បានជាយកកន្ត្រៃដែកមកកាត់ខ្សែភ្លេីងដែលមានចរន្ត។
ករណីនេះមហាជន មានការ សង្ស័យថាជាអំពើឃាតកម្ម ក្នុងសណ្ឋាគារ ព្រោះមានសន្តិសុខយាមតឹងតែងណាស់ ហេតុអ្វីមានចោរចូលទៅលួចកាត់ខ្យែរភ្លើងក្នុងសណ្ឋាគាបាយ័នរអេរ៉ាបាន៕
ប្រភព៖ ភ្នំពេញ ញូស៍