• លោក ហេរ៉ូ ឡាយវិដេអូ សូមពុកម៉ែបងប្អូន មេត្តាជួយស៊ែរបន្តផង ព្រោះថានៅក្នុងកាបូបលុយដែលបាត់នោះ មានឯកសារសំខាន់ច្រើនណាស់!!! (មានវីដេអូ)

    ភ្នំពេញ៖ ដូចប្រិយមិត្តបានដឹងហើយថា លោក ហេរ៉ូ ពិធីករដ៏ល្បីឈ្មោះម្នាក់ ប្រចាំទូរទស្សន៍អាស៊ីអាគ្នេយ៍ បង្ហោះវិដេអូទាំងទឹកមុខស្រពាប់ស្រពោន ដោយសារតែចោរបានលួចកាបូបលុយ អស់ជាងមួយម៉ឺនដុល្លារ ព្រមទាំងឯកសារសំខាន់ៗជាច្រើនទៀត។

    ពិធីកររូបស្រស់ លោក ហេរ៉ូ បានរៀបរាប់បន្តទៀតថា ខណៈពេលដែលលោកត្រឡប់ទៅផ្ទះវិញ លុះដល់ចំណុចវិទ្យាល័យបឹងត្របែក ក៍ស្រាប់តែ ងងឹតមុខ ហើយរូបលោកក៏បានអែបខាង ហើយក៏សម្រាកមួយសន្ទុះ ពេលដឹងខ្លួនហើយ ក៏ប្រទះថាបាត់កាបូបលុយតែម្តង។ ក្រោយមកលោក ក៏បានធ្វើការឡាយវិដេអូ សូមអំពាវនាវដល់ ពុកម៉ែបងប្អូន មេត្តាជួយស៊ែរបន្តផង ព្រោះថានៅក្នុងកាបូបលុយនោះពិតជាមានឯកសារច្រើនមែនទែន ហើយឯកសារទាំងនោះ ពិតជាមានសារៈសំខាន់ខ្លាំងណាស់។

    លោកប្រាប់ឲ្យដឹងថា “កាបូបលុយរបស់លោកនោះ ម៉ាក LV តូច និងធំ ពណ៍ទឹកប៊ិច រាងបែកខ្មៅបន្តិច ហើយឯកសារទាំងអស់រួមមាន លិខិតឆ្លងដែន អត្តសញ្ញាណប័ណ្ណ ប័ណ្ណបើកបរជាដើម ព្រមជាមួយនិងទូរសព្ទដៃ២គ្រឿង។ លោកក៏បានបញ្ជាក់ផងដែរ លុយនៅក្នុងកាបូបនោះប្រមាណជាង ១ម៉ឺនដុល្លារ ដែលរូបលោកទើបតែដកពីធនាគារ ដើម្បីទុកបើកជូនកម្មករ។ ហើយនៅរសៀលថ្ងៃនោះលោកបានទៅដាក់ពាក្យបណ្តឹងនៅបុស្តិ៍ ទន្លេបាសាក់ ហើយបន្ទាប់មកទឿតលោកក៍បានទៅដាក់ពាក្យបណ្តឹងនៅផ្នែកព្រហ្មទណ្ឌនៃក្រសួងមហាផ្ទៃបន្ថែមទៀត៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ