• កាប់ព្រៃឈើ​យ៉ាង​អនាធិបតេយ្យ នៅ​ខេត្ត​មណ្ឌលគិរី ប៉ុន្តែ​សមត្ថកិច្ច​បង្ក្រាប​ដូចជាគ្មាន​ប្រសិទ្ធភាព​ទេ​

    ខេត្ត​មណ្ឌលគិរី​៖ សមត្ថកិច្ច​នគរបាល នៃ​ស្នងការដ្ឋាន​ខេត្ត​មណ្ឌលគិរី មាន​ឲ្យដឹងថា សមត្ថកិច្ច​បាន​ចាប់​រថយន្ត​យី​ឌុប​មួយគ្រឿង ដែល​ដឹកឈើ​ខុសច្បាប់ នៅ​ស្រុក​កោះ​ញែក​។​

    ​ស្នងការរង​នគរបាល​ខេត្ត​មណ្ឌលគិរី លោក ម៉ី អាន បានឱ្យដឹងថា ការ​ឆ្មក់​ចាប់​រថយន្ត​ល្មើស​ដឹកឈើ​ខាងលើ បាន​ធ្វើឡើង កាលពី​ល្ងាច​ថ្ងៃទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០១៨ នៅ​ចំណុច​ផ្លូវលំ​ជិត​ស្នាក់ការ​របៀង ស្ថិតនៅ​ភូមិ​មេ​មុំ ឃុំរ​យ៉ ស្រុក​កោះ​ញែក ខេត្ត​មណ្ឌលគិរី​។​​លោក​បន្តថា រថយន្ត​ដែល​ច​ឋ​ប់​ឃាត់​នោះ ម៉ាក​ហុីយ៉ាន់ដាយ (​យី​ឌុប​)​ពណ៌​ត្រេអុី ក្បាល​ពណ៌​ស ចង្កូត​ឆ្វេង ពាក់​ស្លាក​លេខ​ស្វាយរៀង ៣A-៧៧៨៨​។​

    ​រថយន្ត​នោះ មាន​ផ្ទុក​ឈើមូល​ប្រភេទ​លេខ​១ (​សុ​ក្រំ​) ចំនួន ៣៧​កំណាត់ ក្នុងនោះ​រួមមាន​៖ ឈើ​កាប់​ថ្មីៗ​ចំនួន ២៣​កំណាត់ និង​ឈើ​ចាស់​មាន​ចំនួន ១៤​កំណាត់​។​ ​យ៉ាងនេះក្តី សមត្ថកិច្ច មិនបាន​ឱ្យ​ដឹង​ទេ​ថា សកម្មភាព​ចុះ​ចាប់​រថយន្ត​ល្មើសច្បាប់​នេះ សមត្ថកិច្ច​មិន​ទាន់​បញ្ជាក់​ពី​ការចាប់​តៃកុង ឬ​ម្ចាស់​រថយន្ត​ដឹកឈើ​នោះ​ទេ​។​ យ៉ាង​ណា​ក៏​ដោយ​ចុះ ប្រជាពលរដ្ឋ​រស់នៅ​ស្រុក​កោះ​ញែក បាន​ឱ្យ​ដឹងថា រថយន្ត​ដឹកឈើ​ល្មើសច្បាប់ ដែល​សមត្ថកិច្ច​ចាប់បាន គឺ​មាន​ម្ចាស់​ឈ្មោះ ផាន់ ណា ត្រូវជា​ប្អូនប្រុស​លោក​ឧកញ៉ា វី ដា​។​

    ​មិនទាន់​អាច​ទាក់ទង លោក ផាន់ ណា ដើម្បី​ស្នើ​ការឆ្លើយបំភ្លឺ​ករណី​ដឹកឈើ​ល្មើស​ខាងលើ បាន​ទេ​តាម​ទូរស័ព្ទ នៅ​រសៀល​ថ្ងៃ​ទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០១៨​នេះ​។​

    ​លោក​ស្នងការរង​នគរបាល​ខេត្ត​មណ្ឌលគិរី បានឱ្យដឹងថា បច្ចុប្បន្ន​វត្ថុតាង ត្រូវបាន​នាំយក​ទៅ​រក្សារ​ទុក នៅ​ស្នាក់ការ​បរិស្ថាន​ច្រក​របៀង របស់​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕

    ប្រភព៖ CEN

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ