ខកខានចេញរថយន្ត Pickup រយៈពេល ២៦ ឆ្នាំ ទីបំផុតក្រុមហ៊ុន Jeep បានបង្ហាញចេញរថយន្ត Pickup ស៊េរីថ្មី ដែលមានរូបរាងស្រដៀងគ្នាទៅនឹងម៉ូដែល Jeep Wrangler Unlimited ដែរ។
Jeep Gladiator មានតួខ្លួនប្រវែងដល់ ៥១៨១ ម.ម ដែលវែងជាង Jeep Wrangler Unlimited ដល់ ៧៨៧ ម.មឯណោះ ហើយមានឃ្លុបដាក់ឥវ៉ាន់ប្រវែងដល់ ១២៥៤ ម.ម។ រថយន្តនេះមានលក្ខណៈពិសេសជាង Pickup ដទៃទៀតលើទីផ្សារ ដោយមានដំបូលអាចបើកចំហបាន, ទ្វាអាចដោះចេញ និងកញ្ចក់ខាងមុខក៏អាចបើកចេញបានផងដែរ។
រថយន្តនេះនឹងមានជម្រើសម៉ាស៊ីន ២ ប្រភេទគឺប្រើប្រេងសាំង និងម៉ាស៊ូត។ ប្រភេទសាំងគឺប្រើម៉ាស៊ីន ៣,៦ លីត្រ V6 ដែលមានកម្លាំង ២៨៥ សេះ។ ចំណែកប្រភេទម៉ាស៊ូតមានម៉ាស៊ីន ៣,០ លីត្រ V6 កម្លាំង ២៦០ សេះ។
រថយន្ត Jeep Gladiator នេះនឹងបញ្ចេញលក់លើទីផ្សារនៅឆ្នាំ ២០១៩ ខាងមុខនេះ ដោយមិនទាន់បង្ហាញតម្លៃលក់នៅឡើយទេ៕
ប្រភព៖ Sabay