• សហព័ន្ធ​ប្រដាល់​សកល​កម្ពុជា ប្រកាស​ពី​ការ​ប្រកួត​ជ្រើស​រើស​​ជើងឯក​ថ្នាក់ជាតិ ឆ្នាំ២០១៨

    (ភ្នំពេញ)៖ សហព័ន្ធកីឡាប្រដាល់សកលកម្ពុជា បានប្រកាសពីការរៀបចំការប្រកួតប្រដាល់សកលជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០១៨ ដល់សមាគម ក្លឹប ក្រសួង មន្ទីរ រាជធានី-ខេត្តទាំងអស់ ឲ្យត្រៀមធ្វើការចុះឈ្មោះ និងបញ្ជូនកីឡាករមកចូលរួមប្រកួតដែលនឹងធ្វើឡើងចាប់ពីថ្ងៃទី ៣ដល់ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៨ នៅទីតាំងនៅតំបន់ ស្តាយលែន ឃុំវិហាសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

    សមា្រប់ប្រភេទទម្ងន់ដែលត្រូវប្រកួតមានចាប់ពីគីឡូ ៤៩, ៧៥ និង៨១គីឡូក្រាម ខណៈប្រភេទកីឡាការិនីមានចាប់ពី ៤៨ ដល់ ៦០គីឡូក្រាម។

    សម្រាប់ពាក្យស្នើសុំ បេក្ខជនត្រូវភ្ជាប់មកជាមួយ៖
    ១/. ពាក្យស្នើសុំចូលរួមប្រកួត ៣ច្បាប់
    ២/. បញ្ជីរាយនាមប្រតិភូដឹកនាំ គ្រូបង្វឹក ៣ច្បាប់
    ៣/. ប្រវត្តិរូបមានបិទរូបថតថ្មី ជាមួយប្រតិភូដឹកនាំ និងកីឡាករ ៣ច្បាប់
    ៤/. ក្រដាសកិច្ចសន្យា ៣ច្បាប់
    ៥/. រូបថតថ្មីរបស់ប្រតិភូ គ្រូបង្វឹក និងកីឡាករ ទំហំ ៤X៦ ចំនួន ៣សន្លឹក
    ៦/. អត្តសញ្ញាណបណ្ណ ឬសំបុត្របញ្ជាក់កំណើតកីឡាករ-កីឡាការិនី ១ច្បាប់។

    សូមបញ្ជាក់ថា សម្រាប់មធ្យោបាយធ្វើដំណើររបស់កីឡាករ ប្រតិភូ គ្រូបង្វឹក ដែលចូលរួមប្រកួតទាំងទៅទាំងមក ជាបន្ទុករបស់ក្រសួង និងរាជធានីខេត្ត ចំណែកការហូបចុក និងស្នាក់នៅរបស់កីឡាករក្នុងរយៈពេលប្រកួតជាបន្ទុករបស់សហព័ន្ធកីឡាប្រដាល់សកលកម្ពុជា គ្រាដែលប្រតិភូ គ្រូបង្វឹក ត្រូវអនុវត្តន៍ថវិកាបេសកកម្មរបស់សាម៉ីក្រសួង និងរាជធានី-ខេត្ត៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ