Wow! Mobile Legends ជាប់​ឈ្មោះជា​ហ្គេម​ទូរសព្ទ​ដំបូង​ដាក់​ឲ្យ​ប្រកួត​នៅ SEA Games ឆ្នាំ ២០១៩

ហ្គេម Mobile Legends: Bang Bang បាន​សម្រេច​ដាក់​បញ្ចូល​ក្នុង​ប្រភេទ​កីឡា​អេឡិចត្រូនិក Esport ជា​លើក​ដំបូង​សម្រាប់​យក​ទៅ​ប្រកួត​ក្នុង​ព្រឹត្តិការណ៍ Southeast Asian (SEA) Games ឆ្នាំ ២០១៩ ដែល​នឹង​ប្រារព្ធ​ឡើង​នៅ​ប្រទេស​ហ្វីលីពីន។

សរុប​ទាំង​អស់​មាន ៦ ហ្គេម​ដែល​មាន​នៅ SEA Games ដោយ​បែកចេញ​ជា​ហ្គេម​លើ​ម៉ាស៊ីន (Console) ចំនួន ២, ហ្គេម PC ចំនួន ២ និង​ហ្គេម​ទូរសព្ទ (Mobile) ចំនួន ២ ដោយ Mobile Legends ត្រូវ​បាន​ជ្រើសរើស​មុន​គេ​បង្អស់។

បញ្ជាក់​ថា Mobile Legends ជា​ហ្គេម​ទូរសព្ទ​មួយ​ប្រភេទ​ផលិត​ដោយ​ក្រុមហ៊ុន Moontoon ចេញ​ផ្សាយ​នា​ឆ្នាំ ២០១៦ ដែល​ទទួល​បាន​ការ​ពេញ​និយម​ខ្លាំង​ក្នុង​ប្រទេស​ហ្វីលីពីន ដោយ​យុវវ័យ​គ្រប់​ស្រទាប់​អាច​ទាញ​យក​ទៅ​លេង​បាន​ដោយ​សេរី​គ្រប់​ពេលវេលា ​និង​គ្រប់​ទី​កន្លែង។

ហ្គេម​នេះ​ក៏​ជា​ប្រភេទ MOBA ដើរ​តាម​គន្លង​ហ្គេម Dota 2 ឬ League of Legends ដែល​ជា​ប្រភេទ​ហ្គេម​ឈរ​ឈ្មោះ​លំដាប់​កំពូល​ក្នុង Esport នា​ពេល​កន្លង​មក៕

ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ