• Nubia ទូរសព្ទលេងហ្គេមថ្មី ​មាន RAM ដល់ 10GB ប្រើឈីប Snapdragon 845 ក្នុងតម្លៃត្រឹមតែ…

    ក្រុមហ៊ុន Nubia បាន​បន្ត​អភិវឌ្ឍ​យ៉ាង​យកចិត្តទុកដាក់​លើ​វិស័យ​ស្មាតហ្វូន Gaming តាម​រយៈ​ម៉ូឌែល Red Magic ជាមួយ​ការ​រចនា​ចំណុច​ថ្មី​មួយ​ចំនួន​និង​កម្លាំង​ម៉ាស៊ីន​ខ្លាំង​ជាង​មុន។

    មាន​បំពាក់​នូវ​បន្ទះ​ឈីប Snapdragon 845 ដោយ​មាន​អង្គ​ផ្ទុក​ដល់ 256GB និង RAM ទំហំ 10GB បន្ថែម​ប្រព័ន្ធ​បញ្ចុះ​កម្ដៅ Cooling System និង​បំពង់​កម្ដៅ ICE Dual Heat។ បំពេ​អារម្មណ៍​អ្នក​លេង​កាន់​តែ​វិសេសវិសាល​ដោយ​មាន​ប៊ូតុងរំញ័រ Touch-sensitive shoulder ចំនួន ២ នៅ​ចំហៀង​និង​ប្រព័ន្ធ​សំឡេង​ងំ​ល្អ Dolby DTS 7.1។

    រចនា​ប្រើប្រាស់​អេក្រង់​ ៦ អ៊ីញ កម្រិត FullHD+ ដោយ​មាន​កាមេរ៉ា​ក្រោយ​ទំហំ 16MP មាន Aperture f/1.8 និង​ខាង​មុខ 8MP មាន​ថាមពល​ថ្ម​ធំ ៣ ៨០០mAh អាច​សាក​ថ្ម​តាម​រយៈ​រន្ធ USB-C ជាមួយ​រន្ធ​កាស​ទំហំ ៣,៥ ម.ម ធម្មតា។ ផ្នែក​ខាង​ក្រោយ​ក៏​មាន​ភ្លើង​ប្រដេញ RGB ដោយ​មាន​ជម្រើស​ពណ៌​អាច​រើស​បាន​ខុស​ពី​គ្នា។

    ចំពោះ​តម្លៃ Red Magic Mars ជំនាន់​បច្ចុប្បន្ន​មាន​លក់​ត្រឹម​ទីផ្សារ​ប្រទេស​ចិន ចាប់​ពី​ថ្ងៃ​ទី ៧ ធ្នូ​ត​ទៅ ជាមួយ​ជម្រើស 6GB/64GB ថ្លៃ ៣៩០ ដុល្លារ ខណៈ 8GB/128GB ថ្លៃ ៤៦០ ដុល្លារ និង 10GB/256GB ថ្លៃ ៥៧៥ ដុល្លារ ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ