ត្រីនេះ ជាប្រភេទត្រីខ្សោយ ឆាប់ងាប់ ឆាប់អន់សាច់ ហើយកម្រឃើញបានមកទាំងរស់ដូចត្រីផ្សេងៗណាស់។ ដើមឡើយ ត្រីនេះ គេកម្រហូប ពិសេសអ្នកនេសាទ ចាត់ទុកវាជម្រើសចុងក្រោយសម្រាប់អាហារ ព្រោះសាច់ផុយៗ ជ្រាយៗ សាបៗមិនសូវមានជាតិ ស្លស្លុកមិនសូវត្រូវ ។ ទើបតែក្រោយៗមក ពេលត្រីមិនសូវសម្បូរ គេចាប់ផ្ដើមច្នៃធ្វើប្រហិត ធ្វើងៀតនេះឯង។
ហេតុអីបានក្ដចិន មិនមែនក្ដខ្មែរ ឬក្ដអីផ្សេង?
យើងមើល២ចំណុច៖
១. ចិន៖ ត្រីនេះមានសម្បុរស ដែលខ្មែរយើងសម្គាល់ថា ឲ្យតែសគឺចិន ឬបារាំង។
២. ក្ដ៖ ត្រង់នេះមានចរិតលក្ខណៈ២ ក)_ការហៅនេះ មានលក្ខណៈបង្អាប់ បន្ទាប ព្រោះត្រីនេះ ខ្សោយ ទន់ជ្រាយ មិនធន់ ហើយតូចៗផង។ ខ)_ជេរដោយកំហឹង ពីព្រោះអ្នកនេសាទមិនចូលចិត្តវាទេ។ ជាប់ពិបាកដោះ ធ្មេញវាបំផ្លាញមងច្រើន ហើយសាច់វាក៏គេមិនចូលចិត្តហូប។ ថាមិនត្រូវ អ្នកនេសាទ អាចនឹងនិយាយថា មិនដឹងជាត្រីក្ដអីទេ ឬក្ដអីទេ…។ល។ ហើយក្ដអីៗ យូរទៅ ក៏អាចក្លាយទៅជាក្ដចិន ផ្អែកតាមចំណុចទី១ខាងលើ។
ផ្អែកតាមចរិតលក្ខណៈនេះ ខ្មែរមិនអាចដាក់ថាក្ដខ្លួនឯងទេ ដូច្នេះកុំទាមទារយកមកធ្វើជាកម្មសិទ្ធិយើងអី 🙂
Credit៖ Thou Sok