• សាហាវណាស់!!! ជនសង្ស័យជាឃាតករ ប្រើខ្វែវកាប់ពីក្រោយដាច់ក្បាល់ស្លាប់យ៉ាងអាណោចអាធម្ម

    ខេត្តបាត់ដំបង៖ ហេតុការណ៏នេះកើតឡើងនៅ ថ្ងៃទី២៩ ខែវិច្ឆិការ ឆ្នាំ២០១៨ វេលាម៉ោង ១៣៖៤៥នាទីនាទី នៅភូមិ សួនស្លា ឃុំក្តុលតាហែន ស្រុកបវេល ខេត្តបាត់ដំបង។

    យោងតាមរបាយការណ៍របស់សមត្ថកិច្ចនគរបាលស្រុកបវេលបានអោយដឹងថា៖ករណីឃាតកម្មនេះបង្កដោយជនសង្ស័យម្នាក់ឈ្មោះ បាន ចំរើន ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិឃុំខាងលើ បានប្រើប្រាស់កាំបិតខ្វែវកាប់ទៅលើជនរងគ្រោះឈ្មោះឆម ឈឿម ភេទប្រុស អាយុប្រហែល៤៧ឆ្នាំ រស់នៅភូមិស្រែអន្ទាក់ ឃុំ ស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិនកាប់ពីក្រោយជាច្រើនកាំបិតខ្វែវពីក្រោយបណ្ដាលឲ្យស្លាប់ ទាំងស្លៀកក្រមាដោយមិដឹងមូលហេតុ។

    បច្ចុប្បន្នសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ រកមូលហេតុ។ ក្រោយកើតហេតុភ្លាមៗជនសង្ស័យត្រូវកម្លាំងនគរបាលស្រុកបង្ក្រាបឃាត់ខ្លួនបានបញ្ជូនមកអធិការ។

    បច្ចុប្បន្នជនសង្ស័យកំពុងត្រូវបានសមត្ថកិច្ចសាកសួរដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូង ។ ជុំវិញហេតុការណ៏នេះសមត្ថកិច្ចមិនទាន់បង្ហាញប្រាប់ថាមកពីមូលហេតុអ្វីនោះទេ។

    ប្រភព៖ ភ្នំពេញ ញូស៍

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ