• ករណី​ឃាតកម្ម​ដ៏​សាហាវ! បុរស​ម្នាក់​ត្រូវ​ឃាតករ​កាត់​ជា​ពីរ​កំណាត់​និង​បិត​ស្កុត​ខ្មៅ ក្នុង​ភូមិ​ត្រពាំង​ពោធិ៍ ខណ្ឌ​ព្រែក​ព្នៅ

    ភ្នំពេញ ​៖ សព​មនុស្ស​ម្នាក់​ដែល​មិន​ស្គាល់​អត្តសញ្ញាណ ត្រូវ​ឃាតករ​កាត់​ជា​ពីរ​កំណាត់​និង​បិត​ស្កុត​ខ្មៅ នៅសល់​តែ​គ្រោងឆ្អឹង ដោយ​នៅ​ក្នុងកា​រ៉ុង​មួយ ដែល​ជា​អំពើ​ករណី​ឃាតកម្ម​ដ៏​សាហាវ បង្ក​ការភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង ៧​ព្រឹក ថ្ងៃទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០១៨ ដែល​ស្ថិតនៅ​ដី​ឡូ​តិ៍មួយ តាម​បណ្តោយ​ផ្លូវ​ទំនប់​កប់​ស្រូវ ក្នុង​ភូមិ​ត្រពាំង​ពោធិ៍ សង្កាត់​គោក​រកា ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ​។​

    ​ប្រជាពលរដ្ឋ​បាន​និយាយថា នៅ​មុនពេល​កើតហេតុ ពួកគាត់​ទាំង​ពីរ​នាក់ បាន​ជិះ​ម៉ូតូ​ចូលមកក្នុង​ដីឡូត៍​ខាងលើ ដើម្បី​បត់ជើងតូច ក៏​បាន​ប្រទះឃើញ​គ្រោងឆ្អឹង​នៅ​ក្នុងកា​រ៉ុង​មួយ ដោយ​មាន​ការសង្ស័យ​រូបគាត់ បាន​ដើរចូល​ទៅ​ជិត ហើយក៏​បាន​មើល ស្រាប់តែ​ឃើញ​ក្បាល​មនុស្ស ដោយ​មាន​រុំ​ស្កុត​បិទ​ជិត​។ ភ្លាមៗ​នោះ រូបគាត់​បាន​រាយការណ៍ ទៅ​សមត្ថកិច្ច​មូលដ្ឋាន​ប៉ុស្តិ៍​គោក​រកា ដើម្បី​ចុះ​មក​ដល់​ទីតាំង​កើតហេតុ​។ ក្រោយពី​ទទួលបាន​ដំណឹង​ពី​ប្រជាពលរដ្ឋ កម្លាំង​សមត្ថកិច្ច​ប៉ុស្តិ៍ ក៏​បាន​ចុះ​មក​ដល់​ទីតាំង​កើត និង​ទាក់ទង​ទៅ​មន្ត្រី​ជំនាញ​ផ្នែក​កោសល្យវិច័យ ចុះ​មក​ពិនិត្យ​សាកសព​ខាងលើ​។​

    ​ក្រោយ​ពេល​សមត្ថកិច្ច​ជំនាញ​ផ្នែក កោសល្យវិច័យ​ពិនិត្យ​សាកសព​រួចមក សព​បុរស​ខាងលើ ត្រូវបាន​ក្រុម​ជនសង្ស័យ មិន​ស្គាល់​អត្តសញ្ញាណ កាត់​ជា​ពីរ​កំណត់ រួច​យកមក​បោះចោល នៅ​ក្នុង​ដីឡូត៍ ដោយ​ច្រកចូល​ក្នុង​កា​រ៉ុង​។ សាកសព​ជនរងគ្រោះ ត្រូវ​សមត្ថកិច្ច​យក​ទៅ​ធ្វើបុណ្យ​នៅ​វត្ត និង​ស្វែងរក​មុខ​ឃាតករ យក​មក​ផ្ដន្ទាទោស​តាមច្បាប់​៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ