Apple បាន​សម្រេច​បិទ​ចោល​មិន​ឲ្យ Downgrade ឬ Restore មក​កាន់ iOS 12.0.1 វិញ

ក្រុមហ៊ុន Apple បាន​សម្រេច​បិទ​ចោល​មិន​ឲ្យ Downgrade ឬ Restore មក​កាន់ iOS 12.0.1 ក្រោយ​បើក​ឲ្យ​ប្រើប្រាស់​បាន​រយៈ​ពេល​ជាង ២ ខែ។ ម្ចាស់​ឧបករណ៍​ខ្លះ​គិត​ថា​ចង់​ទម្លាក់​ដើម្បី​ទុក​ម៉ាស៊ីន Jailbreak ឬ​អាច​ថា​ជំនាន់​ក្រោយ​មាន​ល្បឿន​យឺត ពេល​នេះ​លែង​អនុវត្ត​បាន​ទៀត​ហើយ។

ពោល​គឺ​ម៉ាស៊ីន​ទាំង​អស់​ចាំ​បាច់​ទាមទារ​ឲ្យ​ដំឡើង​ទៅ​ប្រព័ន្ធ​ប្រតិបត្តិ​ជំនាន់​ចុង​ក្រោយ iOS 12.1 ឬ​សាកល្បង​ជំនាន់ Beta នៃ iOS 12.1.1 ដែល​ស្ថិត​ក្រោម​ការ​អភិវឌ្ឍ។

រំឭក​ថា​ជុំវិញ​ដំណឹង Jailbreak កន្លង​មក​ក៏​ធ្លាប់​លេចលឺ​ជា​រឿយៗ​ពី​ជោគជ័យ​របស់​ក្រុម PanguTeam និង Luca Todesco លើ​ iOS 12 និង​បំបែក​កូដ​លើ iPhone XS ប៉ុន្តែ​សោកស្ដាយ​ដែល​កម្មវិធី​ប្រើប្រាស់​ផ្លូវការ​មិន​ទាន់​ចេញ​ផ្សាយ​ជា​សាធារណៈ៕

ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ