ឈូកមានអត្ថប្រយោជន៍តាំងពីឫស ដើម ក្រអៅ មើម ស្លឹក ផ្លែ មិនត្រឹមតែបរិភោគជាចំណីអាហាទេ តែអាចជួយដល់ជំងឺជាច្រើនដែលយើងនឹកស្មានមិនដល់។
ឈូកត្រូវបានខ្មែរយើងនិយម និងមានជំនឿរាប់ពាន់ឆ្នាំមកហើយ ចាត់ជាឱសថសួគ៌ ជាពិសេសគឺគ្រាប់ឈូក និងបណ្តូលតែម្តង។ ក្នុងគ្រាប់ឈូកស្រស់ ឬស្ងួត បរិបូណ៌ដោយ Carbohydrate , Proteine , Vit A VitB1 B2B3 B6B9 , Calcium , Phosphorus , Potassium , Sodium , ដែក , សង្កសីជាដើម ។
-គ្រាប់ឈូកមានគុណសម្បត្តិ សម្រាប់បំប៉នកម្លាំង ជាពិសេសអ្នកទើបងើបពីឈឺថ្មីៗ អស់កម្លាំងល្ហិតល្ហៃ ឬសម្រាប់ស្ត្រីមានផ្ទៃពោះ ។
-រូបមន្តសម្រាប់កាត់បន្ថយសម្ពាធឈាម បន្ថយជាតិខ្លាញ់ក្នុងឈាម បំប៉នគ្រាប់ឈាម បំបាត់ឈឺក្បាល វិលមុខ គឺយកស្លឹកហាន់ ដាក់ទឹកល្មមលិច ស្ងររ ១០- ១៥ នាទី ពិសារ១ថ្ងៃ ៣ដង។
-ផ្កាឈូកស ស្ងោរយកទឹកពិសា ដើម្បីបំប៉នកម្លាំង និងបំបាត់ញរ័ទ្រូង ..
-គ្រាប់ ជួយបំប៉នសរសៃប្រសាទ ខួរក្បាល
-បណ្តូលគ្រាប់ឈូកឆុងទឹកពិសាបំបាត់ស្ត្រេស គេងមិនលក់
-ជាពិសេសគ្រាប់ឈូក មានប្រសិទ្ធភាពក្នុងការប្រឆាំងរ៉ាឌីកាល់សេរី
-ប្រឆាំងជំងឺមហារីក និងពន្យឺតភាពចាស់
-ជំងឺថ្លើម រលាកថ្លើម ពិសាគ្រាប់ឈូកស្រស់ កុំខ្ចីពេក ១ថ្ងៃ ២០ ទៅ ៣០គ្រាប់ទាំងបណ្តូល
-ជួយបំប៉នស្បែកមិនឲ្យជ្រីវជ្រួញ -បណ្តូលគ្រាប់ឈូកបរិបូណ៌ដោយសារធាតុ Methycorypalline ជួយពង្រីកសរសៃឈាម សម្រួលដំណើរឈាមរត់ និងសម្រួលដល់ចលនាបេះដូង ផងដែរ ។
-( ឆុងទឹកក្តៅ ញ៉ាំ១ថ្ងៃ ៣ដង ) -បំបាត់អាការៈក្តៅក្នុង បំប៉នសួត បំប៉នថ្លើម បំប៉នតម្រងនោម -ពិសាគ្រាប់ឈូកកាត់បន្ថយការរលាកពោះវៀន ។ល។