• រដ្ឋាភិបាល​ក្រុង​ប៉េកាំង មានគម្រោង​សាង​សង់​ផ្លូវ​រថភ្លើង​ល្បឿន​លឿន​ក្រោម​ទឹក​ដំបូង​បង្អស់​ក្នុង​ប្រទេស

    រដ្ឋាភិបាល​ក្រុង​ប៉េកាំង បាន​បង្ហាញ​ភ្លើង​ខៀវ​លើ​គម្រោង​សាង​សង់​ផ្លូវ​រថភ្លើង​ល្បឿន​លឿន​ក្រោម​ទឹក​ដំបូង​បង្អស់​ក្នុង​ប្រទេស។

    ផ្លូវ​រថភ្លើង​ល្បឿន​លឿន​មួយ​ខ្សែ​នេះ នឹង​ត​ភ្ជាប់​ពី​ទីក្រុង​ជាប់​មាត់​សមុទ្រ Ningbo ទៅ​កាន់​ទីក្រុង Zhoushand នៅ​ប្រជុំ​កោះ​ភាគ​ខាង​កើត។ គម្រោង​ដែល​បាន​ស្នើ​នេះ គឺ​ជា​ផ្នែក​មួយ​នៃ​គម្រោង​ផ្លូវ​រថភ្លើង​ប្រវែង ៧៧​គីឡូម៉ែត្រ​ដើម្បី​បង្កើន​ទេសចរ​នៅ​ក្នុង​ខេត្ត Zhejiang។ ក្នុង​រយៈ​ចម្ងាយ ៧៧​គីឡូម៉ែត្រ​នេះ ផ្លូវ​ប្រវែង ៧០,៩២​គីឡូម៉ែត្រ​នឹង​ត្រូវ​សាង​សង់​ថ្មី ខណៈ ១៦,២​គីឡូម៉ែត្រ​ទៀត​នឹង​ត្រូវ​សាង​សង់​ក្រោម​សមុទ្រ។

    គួរ​ឲ្យ​ដឹង​ថា ខ្សែ​រថភ្លើង​ថ្មី​នេះ នឹង​អាច​ឲ្យ​រថភ្លើង​រត់​ក្នុង​ល្បឿន ២៥០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​និង​ចំណាយ​ពេល​ត្រឹម ៨០​នាទី​ប៉ុណ្ណោះ ខណៈ​មធ្យោបាយ​សព្វ​ថ្ងៃ​ត្រូវ​ចំណាយ​ពេល​ពី ២ ទៅ​៤​ម៉ោង​ឯ​ណោះ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ