• Chelsea ត្រៀម​ទឹកប្រាក់​ប្រមាណ ៨៩លានដុល្លា ក្នុងការ​នាំយក Pulisic ពីក្លឹប Dortmund

    (ក្រុងឡុងដ៍)៖ ក្លឹបតោខៀវ Chelsea របស់អង់គ្លេសបានរៀបទឹកប្រាក់ប្រមាណ ៨៩លានដុល្លារ ដើម្បីទិញកីឡាករអាមេរិក Cristian Pulisic ពីក្លឹបអាល្លឺម៉ង់ Borussia Dortmund ក្នុងខណៈ Liverpool និងក្លឹប Paris Saint-Germain ក៏ធ្លាប់ទាក់ទងទិញកីឡាកររូបនេះនាឆ្នាំ២០១៧ ផងដែរ។ នេះបើតាមការចេញផ្សាយដោយ Telegraph នាថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៨។

    កីឡាករខ្សែបម្រើប្រយុទ្ធវ័យ ២០ឆ្នាំ សញ្ជាតិអាមេរិក ជាកីឡាករយុវជនរបស់ក្លឹប Dortmund ដែលធ្លាប់ជួយឲ្យក្លឹបនេះ ឈ្នះពានរង្វាន់ DFB Pokal បាន១ដង និងពាន U19 Bundesliga បាន ២ដងផងដែរ។

    ក្រុមជើងឯក Premier League ឆ្នាំ២០១៧ តោខៀវ Chelsea អាចនឹងទិញយកកីឡាកររូបនេះនៅរដូវកាលដោះដូរកីឡាករក្នុងខែមករា ឆ្នាំ២០១៩ ខាងមុខ ខណៈ Pulisic នៅសល់កិច្ចសន្យា ២ឆ្នាំទៀតជាមួយ Dortmund តោខៀវក៏អាចនឹងបំបែកកំណត់ត្រាទិញដែលមានតម្លៃថ្លៃនេះផងដែរ ដូចកាលទិញខ្សែប្រយុទ្ធ Alvaro Morata ក្នុងតម្លៃ ៧២លានដុល្លារពី Real Madrid ឆ្នាំ២០១៧៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ