អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានជូនដំណឹងទៅដល់ម្ចាស់មធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទ ដែលត្រូវបង់ពន្ធ ត្រូវប្រញាប់រួសរាន់ ទៅធ្វើការប្រកាសបង់ពន្ធឲ្យបានមុនថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨។
បងប្អូនប្រជាពលរដ្ឋ អាចអញ្ជើញទៅបង់ពន្ធ នៅតាមសាខាពន្ធដារ ខេត្ត ខណ្ឌ ឬនៅតាមសាខាធនាគារជាដៃគូទូទាំងប្រទេសដូចជា៖ ធនាគារអេស៊ីលីដា ធនាគារវឌ្ឍនៈ ធនាគារកាណាឌីយ៉ា ធនាគារកម្ពុជាសាធារណៈ ធនាគារANZ Royal។ បងប្អូនត្រូវភ្ជាប់មកជាមួយនូវ ប័ណ្ណសម្គាល់ការបង់ពន្ធ នោះមន្ត្រីពន្ធដារ ឬមន្ត្រីធនាគារនឹងស្កេនក្បាលកូដ រួចអាចបង់ពន្ធជូនបានភ្លាមៗ។ ជាពិសេសនោះ បងប្អូនអាចគណនាទឹកប្រាក់ដែលត្រូវបង់ តាមរយៈ App Cambodia Road Tax 2018 របស់អគ្គនាយកដ្ឋានពន្ធដារ រួចធ្វើការបង់ប្រាក់តាមតម្លៃជាក់ស្ដែង។
ក្នុងករណីខកខានមិនបានបង់ពន្ធទាន់ពេលវេលា តាមការកំណត់នោះទេ ម្ចាស់យានយន្ដទាំងនោះ នឹងទទួលរងទោសទណ្ឌតាមច្បាប់ស្ដីពីសារពើពន្ធជាធរមាន៕