ផែនទីធ្លាក់ព្រិល Vikendi នឹងក្លាយជាសមរភូមិប្រយុទ្ធទីបួនក្នុងហ្គេម PUBG បន្ទាប់ពីផែនទី Sanhok ទើបដាក់ឲ្យលេងកាលពីប៉ុន្មានខែមុននេះ។ ទិដ្ឋភាពមួយចំនួននៃផែនទីថ្មីនេះត្រូវបានលេចធ្លាយចែកចាយពេញប្រព័ន្ធអ៊ីនធឺណិត ទាំងមុនថ្ងៃដាក់ឲ្យប្រើជាផ្លូវការ។
តាមការរំពឹងទុក Vikendi Map នឹងប្រកាសព្រមគ្នានូវការចេញផ្សាយហ្គេម PUBG សម្រាប់ម៉ាស៊ីន Play Station 4 នាថ្ងៃទី ៧ ធ្នូ ខាងមុខ។ ទិដ្ឋភាពលម្អិតមួយចំនួនទាក់ទងនឹងអគារតំបន់ភ្នំក្នុងផែនទីនោះ ត្រូវបានបង្ហោះផ្សាយដោយ Allthenewsisgoodnewsand ជាគណនី YouTuber មួយរូប។
រំឭកថាក្នុងរយៈពេលមួយឆ្នាំចុងក្រោយហ្គេមបែបបាញ់ប្រហារ PlayerUnknown’s Battlegrounds (PUBG) បានទទួលការពេញនិយមខ្លាំងពីសំណាក់អ្នកលេងតាមបណ្តាប្រទេសជាច្រើនក្នុងលោក ហើយក៏កំពុងប្រកួតប្រជែងយ៉ាងក្តៅគគុកជាមួយហ្គេម Fortnite របស់សហរដ្ឋអាមេរិក៕