• លេច​​​ដំណឹង​​ថា ប៉ែន ចំរុង មាន​គម្រោង​​ចូល​​រោងការ​ជាមួយ​គូស្នេហ៍​ថ្មី នាឆ្នាំ២០១៩!

    (ភ្នំពេញ)៖ ពិធីករ និងជាតារាសម្ដែងភាពយន្ត ដែលត្រូវបានគេស្គាល់ថា ជាកម្លោះពោះម៉ាយ លោក ប៉ែន ចំរ៉ុង បន្ទាប់ពីលែងលះដាច់ស្រេចជាមួយនឹងអតីតភរិយា អ្នកនាង ភិន សុដាលីស រួចមក ពោះម៉ាយសំបូរស្នេហ៍ពូកែវោហារស័ព្ទរូបនេះ បានភ្ជាប់ទំនាក់ទំនងស្នេហ៍ជាមួយនឹងក្រមុំអ្នកខេត្តបាត់ដំបង ដោយទាក់ទងគ្នាអស់រយៈពេលជាច្រើនខែមកហើយ។ មិនត្រឹមតែប៉ុណ្ណោះ បើតាមដំណឹងល្ហៀងៗបានលេចលឺថា លោក ប៉ែន ចំរុង ថែមទាំងមានគម្រោងដឹកដៃគូស្នេហ៍ ចូលរោងការតាមបែបប្រពៃណី នាឆ្នាំ២០១៩ ខាងមុខនេះទៀតផង។

    ជាការកត់សម្គាល់ គេសង្កេតឃើញថា ចំពោះទំនាក់ទំនងស្នេហារវាងលោក ប៉ែន ចំរុង និងគូស្នេហ៍ ហាក់ដូចជាទើបតែសាងនូវរយៈកាលថ្មីៗនេះទេ ប៉ុន្តែមហាជនកត់សម្គាល់ឃើញពីភាពផ្អែមល្ហែមរបស់ពួកគេ កាន់តែល្អូកល្អិនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ជាពិសេសលោក ប៉ែន ចំរុង ថែមទាំងពញ្ញាក់អារម្មណ៍របស់គូស្នេហ៍ តាមរយៈការឲ្យចិញ្ចៀនដែលលោកនិយាយថា ជាចិញ្ចៀនសុំរៀបការទៀតផង។

    ការលើកឡើងខាងលើនេះ ធ្វើឡើងបន្ទាប់ពីគេបានឃើញលោក ប៉ែន ចំរុង ពញ្ញាក់អារម្មណ៍គូស្នេហ៍នៅចំពោះមុខក្រុមគ្រួសាររបស់លោក។ ជាមួយគ្នានេះផងដែរ មានការលើកឡើងថា ចំណងស្នេហ៍របស់លោក ប៉ែន ចំរុង លើកនេះមិនមែនជាការលេងសើចនោះទេ។ បើតាមគម្រោងលោក នឹងដឹកដៃនារីជាអ្នកខេត្តបាត់ដំបងចូលរោងការនៅឆ្នាំក្រោយនេះ ប៉ុន្តែគ្រាន់តែមិនទាន់បញ្ជាក់ពីពេលវេលាច្បាស់លាស់។ យ៉ាងណាមិញ ទោះបីជាមិនទាន់រៀបការពិតមែន តែកន្លងមកអ្នកទាំងពីរតែងហៅគ្នាជាប្តីប្រពន្ធរួចទៅហើយ ជាពិសេសអ្នកទាំងពីរបានបង្ហាញរូបថតផ្អែមល្ហែមជាច្រើន ដោយមិនមានការលាក់លៀមដូចមុនទេ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ