• យកស្លឹកគ្រៃដាំឱ្យពុះ រួចទុកវាឲ្យត្រជាក់សិន ទើបត្រាំជើងដែលបានបញ្ហាឈឺសន្លាក់រ៉ាំរ៉ៃ ដើម្បីព្យាបាលវា

    គាត់និយាយថា ទឹកស្លឹកគ្រៃអាចជួយបន្ថយការរលាក និងឈឺចាប់យ៉ាងពូកែ។ គាត់បានអនុវត្តសម្រាប់ព្យាបាលជើងម្តាយរបស់គាត់ ដោយយកស្លឹកគ្រៃដាំឱ្យពុះ រួចឱ្យម្តាយត្រាំជើងដែលប្រេះ និងឈឺសន្លាក់នោះក្នុងទឹកស្លឹកគ្រៃនោះ។

    បន្ទាប់ពីអនុវត្តតាមវិធីនេះអស់មួយឆ្នាំមកនោះ ជើងម្តាយគាត់ក៏អាចដើរឡើងវិញបាន ហើយឈឺសន្លាក់ទាំងឡាយក៏បាត់អស់រលីងដែរ។ គាត់ថា គ្មានផ្នែកវិទ្យាសាស្ត្រណាបញ្ជាក់ថាវាអាចព្យាបាលឆ្អឹងប្រេះឬបាក់ ឬព្យាបាលសន្លាក់ទេ ប៉ុន្តែម្តាយគាត់បានសាកល្បង និងឃើញមានប្រសិទ្ធភាពពិតមែន។

    ត្រូវត្រាំជើងក្នុងទឹកស្លឹកគ្រៃដាំពុះ (ទុកឱ្យត្រជាក់សិន) មួយថ្ងៃពីរដង ដោយចាក់វាចូលក្នុងចានដែកមួយទុកត្រាំ ត្រាំប្រហែលជាកន្លះម៉ោង។ រីឯបរិមាណស្លឹកគ្រៃ និងទឹកគឺដាក់តាមចំណង់ចំណូលចិត្ត៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ