បើអ្នកជាមនុស្សដែលចូលចិត្តគេងផ្អៀងចំហៀងនោះ អ្នកគម្បីរើសចំហៀងដែលអ្នកត្រូវគេងអោយបានត្រឹមត្រូវ ព្រោះថាវាមានផលវិជ្ជមាន និងអវិជ្ជមាន។
ផលអាក្រក់ដែលបណ្តាលមកពីការគេងផ្អៀងទៅខាងស្តាំ៖
– ផលប៉ះពាល់នៃការគេងបែរទៅខាងស្តាំគឺ ថាវាអាចធ្វើអោយអ្នកឆ្អល់ចុងដង្ហើម
– ប្រសិនបើអ្នកមានទំងន់ធ្ងន់ជាងធម្មតា ការដេកនៅខាងស្តាំរយៈពេលយូរ អាចដាក់សម្ពាធទៅលើថ្លើមរបស់អ្នកបាន
– ចំពោះស្រ្តីមានផ្ទៃពោះ ការគេងទៅខាងស្តាំអាចធ្វើឲ្យប្រព័ន្ធឈាមមិនអាចផ្តលឲ្យទារកគ្រប់គ្រាន់ ហើយប្រឈមនឹងហានីភ័យការរលូតកូនផងដែរ។