ពេលនិយាយពីខ្លា អ្នកណាៗ ក៏ប្រាកដជាគិតឃើញពីសភាវៈក្លៀវក្លា សាហាវ…។ ប៉ុន្តែខ្លាញី១ ក្បាលនេះ បែជាកើតទុក្ខរីងរៃ ព្រោះកូនរបស់វាកើតមកងាប់គ្មានសល់…។
ម្ចាស់សួនសត្វដេកគិតចុះគិតឡើង ក៏សម្រេចអនុវត្តរឿងពុំធ្លាប់មានមួយគឺពួកគេចៀរយកស្បែកកូនខ្លាដែលងាប់មកបំពាក់ឲ្យកូនជ្រូកតូចៗ…។ ហើយព្រលែងចូលទ្រុងខ្លា។
ខ្លា១ក្បាលនេះ ប្រាកដជានឹកស្មានថានេះជាកូនរបស់ខ្លួន វាប្រែជារហ័សរហួនមួយរំពេច។ វាពិតជាមើលថែ “កូនៗ” យ៉ាងល្អប្រពៃ ។
រីឯ “កូនជ្រូក” ទាំងនេះ ក៏រីករាយសប្បាយនឹងបៅដោះ “ម៉ែ” របស់ពួកវាដែរ ។ គិតៗទៅចំណងស្នេហ៍ម្តាយកូន មិនមែនមានតែចំពោះមនុស្សទេ ហើយវាជាឱកាសដ៏ស័ក្តិសិទ្ធអាចព្យាបាលគ្រប់មុខជំងឺបាន ថែមទៀតផង ៕