ហ្វេសប៊ុក៖ បើតាមគណនីហ្វេសប៊ុកឈ្មោះ ទឹកចិត្តអ្នក គាំទ្រ បានតេទៅកាន់ផ្ទះសំណាក់ខាងលើតែម្តង ពីព្រោះគាត់មិនអស់ចិត្ត នឹងអ្វីដែលម្ចាស់ផ្ទះសំណាក់ខាងលើបានចេញវីដេអូអំពីតម្លៃផ្ទះសំណាក់របស់ខ្លួនត្រឹមតែ 15-30$។ ក្នុងនោះគណនីខាងលើក៏បាន សរសេរនៅសាររៀបរាប់ផងដែរថា “ផ្ទះសំណាក់ អុីង វិសាល ខ្ញុំបានខលសួរម្ចាស់ផ្ទះសំណាក់ អុីង វិសាល នឹងហើយដើម្បីឲ្យអសចម្ងល់ តាមពិតពួកគាត់និយាយឲ្យតែរួចពីមាត់គាត់តែប៉ុណ្ណុះ ធាតុពិតវាមិនដូចនូវអ្វីដែលគាត់និយាយទាំងអស់នោះទេ ពិតជាគ្មានទំនួលខុសត្រូវមែន ហួសចិត្ត!ហើយរឿងទាំងអស់នេះខ្ញុំគ្រាន់តែចង់ឆ្លើយតបទៅនឹងវីដេអូពួកគាត់ដែលជាម្ចាស់ផ្ទះសំណាក់ដែលបានបង្ហោះតែប៉ុណ្ណុះនឹង ហើយឲ្យច្បាស់ទាំងអស់គ្នាឈប់ងើយឆ្ងល់”។
គួរបញ្ជាក់ផងដែរថា បន្ទាប់ពីវីដេអូ ដែលបង្ហាញអំពីម្ចាស់ផ្ទះសំណាក់មួយនៅក្នុងខេត្តព្រះសីហនុ ចេញនៅ វីដេអូ ដែលប្រត្តិកម្មយ៉ាង ខ្លាំង ទៅនឹងអ្នកដែលថា ផ្ទះសំណាក់នៅខេត្តនោះមានតម្លៃរហូតដល់ទៅ 50-100$។ ប៉ុន្តែផ្ទះសំណាក់របស់គាត់មានតម្លៃពី 15-30$ តែប៉ុណ្ណោះ។ ប៉ុន្តែស្រាប់តែពេលនេះមានការ បែកធ្លាយនៅវីក័យប័ត្រ ដែលបានធ្លាប់ទៅស្នាក់នៅ ក្នុងផ្ទះសំណាក់របស់ស្រីស្អាត ខាងលើ ដោយមានដាក់តម្លៃយ៉ាងច្បាស់ គឺ ៤០ដុល្លារ ក្នុងមួយបន្ទប់។ ដែលនេះហាក់មិនដូចទៅនឹងអ្វីដែលគាត់បាននិយាយថា ត្រឹមតែ ១៥-៣០$ តែប៉ុណ្ណោះ។
គួរបញ្ជាក់ផងដែរថា ក៏មានគណនីមួយចំនួនបានចូលខំមិនរិះគន់ម្ចាស់ផ្ទះសំណាក់នោះផងដែរ។ ក្នុងនោះមានគណនីមួយដែលមាន ឈ្មោះថា Ta Kahe បានបង្ហោះនៅរូបមួយសន្លឹក ដែលជាខំមិន របស់អ្នកដែលធ្លាប់ទៅលេង ខេត្តកំពង់សោមនឹងបានចូលទៅ ស្នាក់ផ្ទះសំណាក់ខាងលើថា វាពិតជាតម្លៃប៉ុណ្ណឹងមែន។ ក្នុងនោះមានគណនីមួយដែល មានឈ្មោះថា Mealea បានសរសេរថា “ខ្ញុំធ្លាប់ចូល ហើយកន្លែងនឹង បន្ទប់ស្អុយតែបារី ការ៉ូឡើងខ្មៅ។ ខ្ញុំដើររកបន្ទប់ពីម៉ោង ១០ ដល់ម៉ោង ១កន្លះ ១យប់ ទើបរកបានទីនេះហើយ ៤០$ កាលពីមុនចូលឆ្នាំ ខ្មែរ។ ពេលចូលដល់បន្ទប់ទើបដឹងថា ហេតុអ្វីបន្ទប់ នេះសល់ ព្រោះគគ្រិចពេក។ ក្រៅពីនោះអត់មាន សល់ទេ គេជួលអោយចិនអស់ហើយ ខ្ញុំជិះឡានដើរ រកកន្លែងផ្សារលើ ដល់ផ្សារក្រោម។ ចំណាំផ្ទះសំនាក់នេះ ជាប់ស្នងការក្រុង ហើយមានកង់ទីននៅចំហៀងខាងមុខ”។
ក្នុងនោះក៏មានម្ចាស់គណនីមួយទៀត ដែលមាន ឈ្មោះថា Ratha Green Chan ក៏បានចូលមក ខំមិន ដែលថា “ផ្ទះសំណាក់ហ្នឹង កាលខ្ញុំទៅគេង ១យប់ ២០$ ម៉ាស៊ីនត្រជាក់ ប៉ុន្តែដាច់ទឹក ដាច់ភ្លើង ហើយនិយាយពីបន្ទប់វិញមហាគគ្រេច គ្មានអ្នកសម្អាត ត្រឹមត្រូវទេ ខ្នើយ កម្រាលវិញគួរ អោយខ្ពើមដឹកបានតែ ១យប់រត់មកភ្នំពេញវិញ។ អ្នកកំពង់សោមថា ទៅគេងអីផ្ទះសំណាក់ហ្នឹង កាលមុនចិនមិនទាន់ចូលមក គ្មានអញនកចូល គេងប៉ុន្មានទេ តម្លៃក៏មិនដល់ ២០$ដែរ”៕