ខេត្តបាត់ដំបង៖ រថយន្តម៉ាស់ស្តាចង្កូតស្ដាំស៊េរីឆ្នាំ២០១៥ ពាក់ស្លាកលេខ ខ.ម ២-១០៩៨ បើកដោយបុរសម្នាក់ខាងខ្សែយោធា ត្រូវកម្លាំងគយចល័ត ស្ទាក់ចាប់នៅវេលាម៉ោង១០និង៤០នាទីព្រឹកថ្ងៃទី២៧ ខែវិច្ឆិកានេះ នៅលើផ្លូវលេខ១ ក្បែរសារមន្ទីខេត្ត ក្នុងក្រុងបាត់ដំបង ។
រថយន្តមួយគ្រឿងនេះ ត្រូវបានឈ្មួញលួចនាំចូលពីប្រទេសថៃ ដែលមិនបានបង់ពន្ធ លួចពាក់ស្លាកលេខ ខ ម។ ការស្ទាក់ចាប់រថយន្តចង្កូតស្ដាំនេះបានធ្វើឲ្យស្ទះចរាចរណ៍ជិត១ម៉ោង ដោយសារម្ចាស់រថយន្តមិនព្រមចុះពីរថយន្ត ។ ប៉ុន្តែក្រោយពីមានលោកឧត្តមសេនីយ៍យោធាពាក់ផ្កាយ៣ម្នាក់ឈ្មោះ ប៉ុល ស៊ីនួន ជិះរថយន្តមកដល់ ធ្វើការសម្របសម្រូល ទើបអ្នកបើករថយន្តនោះចុះ និងបានប្រគល់រថយន្ត ឲ្យគយយកទៅស្នាក់ការចាត់ការតាមច្បាប់ ។ ថយន្តចង្កួតស្តាំ នៅខេត្តបាត់ដំបង នៅពេលនេះគេសង្កេតឃើញ មានព្រោងព្រាតកំពុងធ្វើចរាចរណ៍ ជាង៥០ភាគរយគឺអត់បង់ពន្ធ ពាក់ស្លាកលេខក្លែងក្លាយ ៕