ក្រោយពីប្រជាពលរដ្ឋបញ្ចេញមតិរៀងខ្លួនជុំវិញបញ្ហាជនជាតិចិន នៅកំពង់សោម ពិសេសក្រោយពីប្រតិកម្មរបស់តារាកំប្លែងនាង ខ្ញុង ក្រោយបានទៅដល់ខេត្តជាប់មាត់សមុទ្រមួយនេះថ្មីៗនោះ នៅព្រលប់នេះ រាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្ដីថ្លែងការណ៍បន្ទាន់មួយ។
នៅក្នុងសេចក្ដីថ្លែងការណ៍ចុះលេខ ១៣ ឆ្នាំ ២០១៨ នពរ មានខ្លឹមសារថា រាជរដ្ឋាភិបាលកម្ពុជាដែលមានសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បានយកចិត្តទុកដាក់បំផុតជុំវិញកង្វល់របស់ប្រជាពលរដ្ឋ ជុំវិញបញ្ហាដែលកើតឡើងប៉ុន្មានថ្ងៃនេះ អំពីបញ្ហាជនជាតិចិននៅកំពង់សោម។ ហើយថា រដ្ឋាភិបាលបាន និងកំពុងមានវិធានការម៉ឺងម៉ាត់ ក្នុងការពង្រឹងសន្តិសុខ សុវត្ថិភាព ក៏ដូចជាសណ្ដាប់ធ្នាប់សង្គម សម្រាប់បម្រើផលប្រយោជន៍សាធារណៈក្នុងតំបន់។
បន្ថែមពីលើនេះ រាជរដ្ឋាភិបាល ក៏មានគោលនយោបាយច្បាស់លាស់ ដោយមិនអនុញ្ញាតឲ្យមានសកម្មភាពទាំងឡាយណា មានចរិតរើសអើងជាតិសាសន៍ណាមួយ កើតមាននៅក្នុងព្រះរាជាណាចក្រកម្ពុជាឡើយ។
អានខ្លឹមសារបន្ថែម ក្នុងសេចក្ដីថ្លែងការរបស់រាជរដ្ឋាភិបាលកម្ពុជាខាងក្រោម៖