ក្រោយពីកើតមានរករលកប្រឆាំង និងគាំទ្រឡើងកក្រើកបណ្តាញសង្គមហ្វេសប៊ុក ទាក់ទងនឹងករណីតារាកំប្លែងនាងខ្ញុង ចេញវីដេអូកាលពីពេលថ្មីៗនេះ និយាយត្អូញត្អែរអំពីការលំបាកក្នុងការស្វែងរកផ្ទះសំណាក់គេង ហើយនិយាយពីសណ្ឋាគារវិញ តម្លៃថ្លៃកប់ពពកជាង 100$ នោះ ស្ត្រីជាម្ចាស់ផ្ទះសំណាក់អ៊ឹងវិសាលម្នាក់ ក៏បានចេញវីដេអូប្រតិកម្ម ដោយច្រានចោលនឹងការលើកឡើងរបស់នាងខ្ញុងតែម្តង ដោយស្ត្រីរូបនេះបានអះអាងថា ផ្ទះសំណាក់របស់គាត់មានតម្លៃត្រឹមតែ 15$ ទៅ 20$ ប៉ុណ្ណោះ ។
ប៉ុន្តែ ស្របពេលស្ត្រីម្ចាស់ផ្ទះសំណាក់អ៊ឹងវិសាល បានចេញវីដេអូអះអាងបែបនេះ ក៏ស្រាប់តែលោកពូម្នាក់ដែលធ្លាប់ចូលទៅគេងនៅផ្ទះសំណាក់របស់នាង បានចេញមុខមិនទទួលស្គាល់ការះអាងអាងពីតម្លៃនេះឡើយ ដោយគាត់បានថែមទាំងបង្ហាញភស្តុងតាវិក័យប័ត្រទៀតផង គឺតម្លៃទ្វេរហូត ៤០ ដុល្លារ ឯណោះ ។
យោងតាមគណនីហ្វេសប៊ុកឈ្មោះ Ty Puthy បានបង្ហោះរូបភាពភស្តុតាងជាក់ស្តែង និងសរសេរបញ្ជាក់ថា៖ «ផ្ទះសំណាក់ 40-50$ និង សណ្ឋាគារ 100$ កំពង់សោម (21-22-23-11-2018» ៕