ចេកខ្ចីស្ងោរច្រើនតែត្រូវបានប្រជាជនខ្មែរយើង ជាពិសេសចាស់ៗអនុវត្តជាញឹកញាប់ដើម្បីទទួលទាន ដោយមានអ្នកខ្លះនិយាយថាវាឆ្ងាញ់ ហើយរក្សាទុកបានយូរនៅពេលទុកក្នុងទូរទឹកកក។ យ៉ាងណាមិញ ចេកខ្ចីស្ងោរផ្ទុកទោដោយជាតិរ៉ែជាច្រើនដែលសំខាន់សម្រាប់រាងកាយ។ ដូច្នេះតើវាមានប្រយោជន៍អ្វីខ្លះចំពោះសុខភាពទៅ៖
អាហារប្រឆាំងការរាករូស ការសិក្សាមួយបានបង្ហាញថា ចេកខ្ចីស្ងោរមានប្រសិទ្ធភាពខ្លាំងក្នុងការប្រឆាំងនឹងការរាករូស និងជំងឺដូចជា Shigelosis ជាដើម។ បើសិនជាអ្នកកំពុងតែរាកហើយ ការញ៉ាំចេកខ្ចីស្ងោរនឹងជួយឲ្យធូរស្រាលកាន់តែលឿន។ ការសិក្សាជាច្រើនបង្ហាញថា ចេកខ្ចីស្ងោរ មានប្រសិទ្ធភាពយ៉ាងល្អក្នុងការព្យាបាលអាការៈរាករូស។
សុខភាពពោះវៀនធំ ចេកខ្ចីស្ងោរជួយធ្វើឲ្យស៊ាំនឹងអាមីដុង ដែលសំខាន់បំផុតសម្រាប់សុខភាពពោះវៀនធំ និងជួយព្យាបាលការរលាកពោះវៀន និងជំងឺពោះវៀនធំផ្សេងៗទៀត។ ទ្រឹស្តីមួយនិយាយថា ការញ៉ាំចេកខ្ចីស្ងោរ ៣០នាទីមុនបាយ អាចជួយបង្ការបញ្ហាក្នុងពោះវៀនធំបាន។ ចេកខ្ចីស្ងោរក៏មានសារធាតុ Pectin ដ៏ច្រើនដែលសំខាន់ក្នុងការព្យាបាលការទល់លាមក និងជម្រុញដល់ចលនារបស់ពោះវៀនប្រកបដោយសុខភាពល្អដែរ។ ផ្ទុកទៅដោយវីតាមីន ចេកខ្ចីស្ងោរផ្ទុកទោដោយវីតាមីន B6 ដែលសំខាន់សម្រាប់ប្រតិកម្មអង់ស៊ីមនីមួយៗក្នុងរាងកាយ ហើយវាក៏មានជាតិប៉ូតាស្យូមជាច្រើនដែលសំខាន់សម្រាប់បង្ការជំងឺដាច់សរសៃឈាមខួរក្បាល បញ្ចុះសម្ពាធឈាម បង្កើតឆ្អឹងដ៏រឹងមាំ បន្ថយស្ត្រេស រក្សាតុល្យភាពជាតិទឹក និងជម្រុញមុខងារបេះដូង ខួរក្បាលនិងតម្រងនោម។ ចេកខ្ចីក៏មានវីតាមីន C ដែលជាអង់ទីអុកស៊ីដង់ដ៏ខ្លាំងមួយសម្រាប់បង្កើនមុខងារប្រព័ន្ធភាពស៊ាំ និងបង្ការជំងឺ។
ស្រកទម្ងន់ ចេកខ្ចីស្ងោរគឺអស្ចារ្យសម្រាប់ការសម្រកទម្ងន់ ដោយសារតែវាផ្ទុកដោយភាពស៊ាំនឹងជាតិអាមីដុង ដែលមិនត្រូវបានរំលាយក្នុងក្រពះពោះវៀន តែជួយបញ្ចុះកូឡេស្តេរ៉ុល និងជាតិស្ករក្នុងឈាម។ ចេកខ្ចីស្ងោរមានកាឡូរី និងកាបូអ៊ីដ្រាតទាប តែទឹកច្រើន ហើយក៏ជួយដល់រាងកាយបឺតស្រូបជាតិកាលស្យូមកាន់តែច្រើនដែរ។ ចេកខ្ចីស្ងោរនឹងជួយរំលាយជាតិខ្លាញ់កាន់តែច្រើន និងបង្កើនការរំលាយអាហារ៕