• ហួសចិត្ត! គ្រាន់តែមាន​កម្ពស់ទាបជាងគេសោះ សាលាពេទ្យថាអត់ទទួលចូលរៀន

    យុវជន​ឥណ្ឌា​ម្នាក់នេះ ទោះបី​ពិន្ទុ​ប្រឡង​ចូល​សាលា​ពេទ្យ​មាន​ចំនួន​លើសពី​សំណូមពរ​ក្តី ប៉ុន្តែ​ដោយសារតែ​គាត់​មាន​កម្ពស់​តែ​៩៥​សង់ទីម៉ែត្រ គេ​មិន​អនុញ្ញាតឱ្យ​ចូលរៀន ទ្រាំ​មិនបាន​ក៏​ដាក់​ពាក្យបណ្តឹង​ទៅ​តុលាការ​កំពូល ហើយក៏​ឈ្នះក្តី​។​

    ​តាម​នោះ Ganesh Baraiya អាយុ​១៧​ឆ្នាំ បាន​ចុះឈ្មោះ​ប្រឡង​ចូលរៀន​ផ្នែក​ឱសថ​សាស្ត្រ​និង​វះកាត់ ។ គាត់​ទទួលបាន​ពិន្ទុ​រហូត​២៣៣​ពិន្ទុ ក្នុងពេលដែល​ពិន្ទុ​កំណត់​តែត្រឹម​៨៨​ពិន្ទុ​ប៉ុណ្ណោះ​។​

    ​ប៉ុន្តែ​បន្ទាប់ពី​ពិនិត្យ​ឯកសារ​របស់គាត់ សាលា​បានសម្រេច​ចិត្ត​បដិសេធ ព្រោះតែ​ដោយសារ​កម្ពស់​ទា​ប​ពេក ពិបាក​ក្នុង​ការរៀបចំ​ឧបករណ៍​សម្រាប់​វះកាត់ ក៏ដូចជា​ការ​ករណីខ្លះ​ពុំ​អាចធ្វើ​ទៅបាន​។​

    ​យុវជន​ខាងលើ​ក៏​សម្រេចចិត្ត​ដាក់ពាក្យ​បណ្ដឹង​ទៅ​តុលាការ​កំពូល​កាលពី​ខែ​មុន​។ ក្រោយពេល​ពិនិត្យ​លើផ្លូវ​ច្បាប់ តុលាការ​សម្រេច​អនុញ្ញាតឱ្យ​យុវជន​នេះ​បាន​ចូលរៀន​។​ដូច្នេះ​Ganesh នឹង​ក្លាយជា​វេជ្ជបណ្ឌិត​មាឌតូច​ក្នុង​ពិភពលោក​។ Ganesh ពោល​៖ ខ្ញុំ​សប្បាយចិត្ត​យ៉ាងខ្លាំង ព្រោះ​ទទួលបាន​យុត្តិធម៌ ។​ឥឡូវ​ខ្ញុំ​អាច​សម្រេច​សុបិន​របស់ខ្លួន​តាំងពី​តូច​។ ខ្ញុំ​ដឹងថា​ខ្ញុំ​ខុសប្លែក​ពី​គេ តែ​ខ្ញុំ​ក៏​ចង់​ទទួលបាន​ជីវិត​ស្រស់ស្អាត​មួយ​ដូច​អ្នកដទៃ និង​ធ្វើឱ្យ​ឳ​ពុក​ម្តាយ​មោទនភាព​។​

    ​ឪពុក​របស់ Ganesh Baraiya ធ្លាប់​ទៅ​សាលា​អង្គុយ​រៀន​ជាមួយ​កូន ព្រោះតែ​ខ្លាច​ក្រុម​សៀក​លប​ចាប់​យកទៅ​បាត់​។​

    Ganesh គឺជា​ក្មេង​ឆ្លាត​វៃ រហ័សរហួន​តាំងពី​តូច វា​ចំណាយពេល​ច្រើន​ទៅលើ​ការសិក្សា ទោះបីជា​រង​ការពេបជ្រាយ​យ៉ាងច្រើន​ក្តី​។​

    ​មុន​នោះ ក្រុម​សៀក​មួយ​បាន​ទាក់ទង​នឹង​ឪពុក Ganesh ដោយ​សុខចិត្ត​ផ្តល់​បៀវត្ស​១.០០០​ផោន​អង់គ្លេស ដែល​ស្មើនឹង​៦​ដង​នៃ​ប្រាក់បៀវត្ស​របស់ខ្លួន​ដើម្បី​ទៅ​ចូលរួម​ក្នុង​ក្រុម​សៀក​។​ឳ​ពុក Ganesh បាន​បដិសេធ ហើយ​លោក​តែង​បារម្ភ​ខ្លាច​ក្រុម​សៀក​ចាប់ជំរិត​កូន​របស់ខ្លួន ទើប​លោក​តែង​ជូន​កូន​ទៅ​រៀន ហើយ​អង្គុយ​ក្បែរ​កូន​តែម្តង​៕​

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ