• លោក ហេង ឡុង( ស្វាមី )ចន ច័ន្ទលក្ខិណា ប្រកាស​ចង់ធានា​គ្រូអគ្គីនេត្រ ចេញ​ពីគុក

    ភ្នំពេញ៖ ពិតជាដំណឹងដ៏គួរឲ្យចាប់អារម្មណ៍ស្របពេលលោក ហេង ឡុងបានប្រកាសបង្ហាញពីចេតនាចង់រំដោះ(ធានា)គ្រូសិល្ប៍ដែលធ្លាប់មានឈ្មោះល្បីថាកាប់មិនមុតដុតមិនឆេះ អគ្គីនេត្រ ចេញពីគុក ។

    ជាមួយគ្នានៃការប្រកាសរបស់លោកហេងឡុងដើម្បីធ្វើការស្ទង់មតិស្វែងរកការគាំទ្រពីសំណាក់មហាជននេះភ្លាមៗនោះបានបង្កឲ្យមានការចាប់អារម្មណ៍ពីសំណាក់ទស្សនិកជន។មិនតែប៉ុណ្ណោះក៏មានការបញ្ចេញទស្សនៈមួយចំនួនធ្វើការរិះគន់ចំពោះការលើកឡើងរបស់លោក ហេង ឡុង ផងដែរ។

    ផ្អែកតាមសំណេរសរសេររៀបរាប់ភ្ជាប់ជាមួយរូបភាពមួយសន្លឹករបស់លោក ហេង ឡុង បានប្រកាសនៅលើបណ្តាញសង្គមហ្វេសប៊ុកយ៉ាងក្តែងៗបែបនេះថា « តើបងប្អូនគាំទ្រទេបើខ្ញុំធានាគ្រូអគ្គីនេត្រចេញពីគុក?មួយជីវិតគាត់មានស្នាដៃតែក្នុងរឿង បន្តោងឆ្នាំងដី តែប៉ុណ្ណោះកំព្រាឪពុក ម្តាយតាំងមិនទាន់ដឹងក្តីលួចរៀនតាមបង្អួចលោកយាយគាត់បានយំប្រាប់ខ្ញុំហើយ»។

    លោក ហេង ឡុង ដែលត្រូវជាគូស្នេហ៍របស់តារាស្រីចាស់វស្សាអ្នកនាង ចន ច័ន្ទលក្ខិណា បាននិយាយបញ្ជាក់បន្ថែមទៀតថាបើបានចំនួនអ្នក៥000shareខ្ញុំនឹងធានាគាត់ចេញ មនុស្សណាក៏ធ្លាប់ខុសដែរតែសំខាន់មានឱកាសហើយកែរខ្លួនឬអត់?។

    ក្រោយការលើកឡើងរបស់លោក ហេង ឡុង ខាងលើនេះដែរភ្លាមៗនោះមានអ្នកនិយមលេងបណ្តាញសង្គមហ្វេសប៊ុកមួយចំនួនបានបញ្ចេញមតិរិះគន់ស្រដៀងគ្នាថាតើនឹកឃើញយ៉ាងមិចទើបផុសសុំបែបនេះ ?មនុស្សខុសជាប់គុកលោកចង់ធានាចេញក្រៅគុកដោយហេតុផលព្រោះអាណិត មានអ្នកផ្សេងច្រើនណាស់ដែលគួរអោយអាណិតជាងអាមួយនេះឆ្ងាយណាស់ហើយមិនប្រព្រឹត្តរឿងអាក្រក់ដូចវាផងមិចមិនមានចិត្តចង់ជួយផងទៅ។ទោះឋានៈលោកឯងជាអ្វីក៏ដោយក៏មិនគួរចេញមុខស្នើរសុំដោះលែងអ្នកទោសចេញពីគុកអញ្ចឹងដែរអស្ចារ្យពេកហើយលោក។

    ចំណែកឯខ្លះទៀតក៏បាននិយាយដែរថាខ្ញុំគិតថាទុកលុយឬយកទៅជួយជនក្រីក្រតោកយាកវិញល្អជាងហើយបានបុណ្យទៀតបង ទុកឲ្យគាត់ជាប់តាមពេកវេលាកំណត់ទៅចុះព្រោះគាត់នៅក្មេងដែរ ពេលដល់កំណត់គេដោះលែងក៏គាត់មិនទាន់ចាស់អីដែរ។ ចុះខំយកលុយទៅធានាដោះលែងគាត់មកហើយគាត់មិនព្រមកែគិតមិចវិញ មនុស្សយើងមើលចិត្តមិនធ្លុះទាំអស់ទេបងធ្វើអ្វីត្រូវគិតឲ្យច្បាស់នេះជាគំនិតខ្ញុំ។

    គួររំលឹកថាជនជាប់ចោទឈ្មោះ វ៉ាន់ សុខសីហា ហៅហោរា អគ្គីនេត្រ ត្រូវបានកម្លាំងសមត្ថកិច្ចការិយាល័យក.៦ នៃមន្ទីរប្រឆាំងគ្រឿងញៀន ឃាត់ខ្លួននៅចំណុចបណ្តោយផ្លូវ២៧១ ខាងក្រោយវិទ្យាល័យ ជាស៊ីម សាមគ្គី កាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៧កន្លងទៅពាក់ព័ន្ធករណី ជួញដូរគ្រឿងញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក) ទម្ងន់ ២.៦៨ក្រាម៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ