• សូមចូលរួមអបអរ! ភរិយា​ ខេមរៈ សិរីមន្ត សម្រាល​បានកូន​ស្រីគួរ​ឲ្យស្រឡាញ់ ដោយឆ្លង​ការវះកាត់

    (ភ្នំពេញ)៖ បន្ទាប់ពីតារាចម្រៀង លោក ខេមរៈ សិរីមន្ត បានទម្លាយពីជីវិតឯកជន ឲ្យមហាជនដឹងរួចមក គេសម្គាល់ឃើញថា ជីវិតគ្រួសាររបស់លោក កាន់តែទទួលបានសុភមង្គលទ្វេឡើង ជាពិសេសចំពោះប្រជាប្រិយភាពរបស់តារាចម្រៀងរូបនេះ នៅតែមានសន្ទុះនៃការគាំទ្រខ្លាំងដដែល។ យ៉ាងណាមិញ កាលពីល្ងាចម្សិលមិញនេះ លោក ខេមរៈ សិរីមន្ត ទទួលបានដំណឹងល្អ ដោយទទួលបានចំណងកូនស្រីដ៏គួរឲ្យស្រឡាញ់ម្នាក់ ដែលទើបតែសម្រាលនៅឯមន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ ខណៈដែលភរិយារបស់លោក សម្រាល ដោយការវះកាត់។

    ទោះបីជាភរិយា របស់លោក ខេមរៈ សិរីមន្ត សម្រាលកូនដោយការវះកាត់ក្ដី ប៉ុន្តែទារក និង ម្ដាយ មានសុខភាពល្អ មិនមានបញ្ហាអ្វីឡើយ។ បើតាមប្រភពស្និទ្ធស្នាលនឹង តារាចម្រៀង មានស្រុកកំណើតមកពីខេត្តកំពង់ចាមរូបនេះ បានប្រាប់ឲ្យដឹងថា លោក ខេមរៈ សិរីមន្ត មានកូន ៣នាក់ហើយ ដោយកូនប្រុស ឈ្មោះ ខេមរៈ មន្តស្នេហ៍ វ័យ ៥ឆ្នាំ និង កូនស្រីឈ្មោះ ខេមរៈ ស្រ្ដី មានវ័យ ជាង ២ ឆ្នាំ។ ចំពោះកូនស្រីពៅ ទើបទទួលបានម្សិលមិញនេះ មិនទាន់ដឹងថា មានឈ្មោះអ្វីនោះទេ តែបើនិយាយពីមុខមាត់វិញ ពិតជាគួរឲ្យស្រលាញ់ខ្លាំងណាស់ ។

    គួរជម្រាបថា លោក ខេមរៈ សិរីមន្ត បានប្រឡូកចូលវិស័យសិល្បៈ អស់រយៈពេលជាច្រើនឆ្នាំមកហើយ ប៉ុន្តែលោកមិនដែលបើកមុខបង្ហាញពីជីវិតឯកជន របស់លោកឲ្យមហាជន បានដឹងម្ដងណាឡើយ ពោលគឺទើបតែកាលពីពេលថ្មីៗនេះ ទើបលោកបង្ហាញរូបថតជាលក្ខណៈក្រុមគ្រួសារ បង្ហោះនៅលើបណ្ដាញអ៊ីនធឺណេត ទើបធ្វើឲ្យមហាជនគ្រប់គ្នា ដឹងថា ម្ចាស់បទ«ស្ទឹងត្រែងបងអើយ» រូបនេះ មានភរិយា និង កូនរួចទៅហើយ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ