• ប្លែកៗ កន្លែងខ្លះនៅជប៉ុន ដាក់លក់ផ្ទះថោកៗ ឯខ្លះទៀត ចែកជូនឥតគិត ដោយសារតែ…

    ប្រជាជន​នៅ​ក្នុង​ប្រទេស​ជប៉ុន កំពុង​ដាក់​លក់​ផ្ទះ​ក្នុង​តម្លៃ​ថោក​ខ្លាំង​បំផុត ហើយ​ខ្លះ​ទៀត​ចែក​ជូន​ឥតគិតថ្លៃ​តែម្ដង ដោយសារតែ​ភាព​សម្បូរ​ផ្ទះ​បោះបង់​ចោល​ច្រើន​ពេក។

    យោង​តាម​ប្រភព​ព័ត៌មាន បាន​ឲ្យ​ដឹង​ថា ផ្ទះ​ទាំង​នោះ​ភាគ​ច្រើន​ស្ថិត​នៅ​តំបន់​ជនបទ ហើយ​មនុស្ស​វ័យ​ក្មេង​ជា​ច្រើន​ចង់​មក​រស់​នៅ​ក្នុង​ទីក្រុង។ គេ​បោះបង់ចោល ហើយ​ដាក់​លក់​ក្នុង​តម្លៃ​ថោកៗ និង​ខ្លះ​ទៀត​ចែក​ដោយ​ឥតគិតថ្លៃ ជា​ពិសេស​សម្រាប់​គ្រួសារ​វ័យ​ក្មេង ដែល​ចង់​បាន​ផ្ទះ​នៅ។

    ទោះ​បី​ជា​យ៉ាង​ណា ដោយ​សារ​តែ​ជំនឿ​របស់​ជនជាតិ​ជប៉ុន ផ្ទះ​ដែល​បោះបង់ចោល គឺ​ពិបាក​លក់​ខ្លាំង​ណាស់ ព្រោះ​វា​តែង​មាន​ជាប់​ពាក់ព័ន្ធ​នឹង ការ​ធ្វើ​អត្តឃាត ឃាតកម្ម ឬ Kodokushi ដែល​មាន​ន័យ​ថា មនុស្ស​ស្លាប់​ម្នាក់​ឯង​នៅ​ក្នុង​ផ្ទះ​រយៈពេល​យូរ។ ដូច្នេះ​ផ្ទះ​ទាំង​នោះ​ត្រូវ​បាន​គេ​គិត​ថា​ជា «សំណាង​អាក្រក់»។

    មិនតែប៉ុណ្ណោះ បើ​ទោះ​បី​ជា​ទិញ ឬ​ទទួល​យក​ផ្ទះ​ខាង​លើ ការ​ចំណាយ​លើ​ការ​ជួសជុល​អាច​នឹង​មាន​តម្លៃ​ថ្លៃ។ លើស​ពី​នេះ​ទៅ​ទៀត គេ​មិន​ដឹង​ច្បាស់​ឡើយ​ថា ម្ចាស់​អចលនទ្រព្យ​ដើម អាច​នឹង​ត្រឡប់​មក​វិញ​នៅ​ពេល​ណា​មួយ ហើយ​ទាមទារ​យក​របស់​ពួកគេ​វិញ​នោះ​ទេ៕

    ប្រភព៖ Sabay

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ