• ចិនទៀតហើយ! ចិន ២៣៥នាក់ ត្រូវបានប៉ូលិសខេត្តតាកែវចាប់ខ្លួនពាក់ព័ន្ធការជម្រិតប្រាក់តាមប្រព័ន្ធ VOIP

    តាកែវ៖ ជនជាតិចិនក្លែងបន្លំប្រព័ន្ធគមនាគមន៍ជាង២៣៥នាក់ត្រូវបានសមត្ថកិច្ចចាប់ខ្លួននៅទីតាំង៤ផ្សេងគ្នាក្នុងប្រតិបត្តិការរួមគ្នាមួយថ្ងៃពេញក្នុងទឹកដីខេត្តតាកែវបន្ទាប់ពីមានកិច្ចសហប្រតិបត្តិការណ៏ពីក្រុមកងសន្តិសុខរបស់ចិន ជាមួយនិងកងកំលាំងនាយកដ្ឋានប្រឆាំងភេវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន នៃអគ្គស្នងការនគរបាលជាតិដឹកនាំដោយឯកឧត្តម ឧត្តមសេនីយ៍ឯក អ៊ី សុខឃី និងស្នងការដ្ឋាននគរបាលខេត្តតាកែវ។

    ប្រតិបត្តិការណ៍នេះធ្វើឡើងនៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង ៩និង៣០នាទី ដោយកងកំលាំងនគរបាលខេត្ត បានបើកយុទ្ធនាការទ្រុងទ្រាយធំមួយ លើការលោមព័ទ្ធគោលដៅចំនួន ០៤ ឋិតនៅក្នុងស្រុកពីរផ្សេងគ្នា នៃទឹកដីខេត្តតាកែវ គឺស្រុកត្រាំកក់ និងស្រុកបាទី ដោយក្នុងប្រតិបត្តិការនោះ គឺកងកំលាំងនគរបាលបានប្រើប្រាស់កំលាំងជាច្រើននាក់ និងមានការចូលរួមសម្របសម្រួលនីតិវិធីដោយលោក ទេព មុនិន ព្រះរាជ្ញារងអមសាលាតំបូងខេត្ត និង លោក ឃុន ភឿន ព្រះរាជអាជ្ញារអមសាលាដំបូងខេត្តតាកែវ ធ្វើការលោមព័ទ្ធចាប់ជនជាតិចិន ដែលលួចចូលមកធ្វើសកម្មភាព ក្លែងបន្លំប្រព័ន្ធគមនាគមន៍ ជម្រិតទាប្រាក់ ។

    បើតាមលោកឧត្តមសេនីទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ បានអោយដឹងថា សកម្មភាពលោមព័ទ្ធចាប់ជនជាតិចិនជំរិតទារប្រាក់តាមប្រព័ន្ធអ៊ីធើណេតក្នុងពេលនេះ គឺជាសកម្មភាពធំមួយ ដោយមានការរួមគ្នាបើកប្រតិបត្តិការបង្ក្រាបលើគោលដៅចំនួន ៤ ក្នុងពេលតែមួយ ក្នុងនោះសមត្ថកិច្ច យើងបានឃាត់ខ្លួនបានជនជាតិចិនសរុបទាំង ០៤ទីតាំង នៅក្នុងស្រុកត្រាំកក់ ២ទីរតាំង និងស្រុកបាទី ២ទីរតាំង មានចំនួន ២៣៥នាក់ ក្នុងនោះមានស្រី ចំនួន ៣៦នាក់ ។ ទីតាំងទាំង ០៤នោះរួមមាន ទីតាំងទី១ ស្ថិតនៅភូមិបុស្សតាផង់ ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ឃាត់ខ្លួនជនជាតិចិនចំនួន ៦៣នាក់ ស្រី០៧នាក់។ ទីតាំងទី២ ស្ថិតនៅភូមិបុស្សតាផង់ ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ឃាត់ខ្លួនជនជាតិចិន ចំនួន ១២នាក់(ប្រុស)។ ទីតាំងទី៣ ស្ថិតនៅភូមិតាំងដូង ឃុំតាំងដូង ស្រុកបាទី ឃាត់ខ្លួនជនជាតិចិន ចំនួន ៧០នាក់ ស្រី២៤នាក់ និងទីតាំងទី៤ ស្ថិតនៅភូមិព្រៃក្រាយ ឃុំតាំងដូង ស្រុកបាទី ឃាត់ខ្លួនជនជាតិចិនចំនួន ៩០នាក់ ស្រី០៥នាក់។ លោកស្នងការរូបនេះបញ្ជាក់ថា ក្រៅពីការឃាត់ខ្លួន សមត្ថកិច្ចដកហូតនូវសម្ភារ:សម្រាប់ធ្វើសកម្មភាពមួយចំនួន ដើម្បីកសាងសំណុំរឿងតាមនីតិវិធី ចំណែកជនជាតិចិនទាំង ២៣៥នាក់នោះត្រូវបានបញ្ជូនទៅនាយកដ្ឋានអន្តោប្រវេសទាំងអស់ ។

    បើតាមការអោយដឹងពីសមត្ថកិច្ចជំនាញបានអោយដឹងថា ការជំរិតទារប្រាក់តាមអ៉ីនធើនេតរបស់ជនសង្គមងងឹតជនជាតិចិនទាំងនេះគឺ ធ្វើតាមប្រព័ន្ធ វីអូអាយភី (VOIP) ​​ទៅ​ក្រៅប្រទេស​គឺ​ទៅ​ប្រទេស​ចិន​។​ ជនជាតិចិនទាំងនេះ ត្រូវបនបញ្ជូនបន្តមកកាន់នាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីរៀបចំបណ្តេញចេញពីកម្ពុជា ទៅកាន់ប្រទេសចិនវិញ ៕

    ប្រភព៖ ភ្នំពេញ ញូស៍

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ