បុរសម្នាក់ដែលមានអាយុ៥១ ឆ្មាំ ដែលពេលនេះគាត់កំពុងបានត្រូវគេចាប់អារម្មណ៍យ៉ាងខ្លាំងដោយសារតែរូបរាងកាយរបស់គាត់មិនសុំជាមួយនិងអាយុរបស់គាត់ទេ។ បុរសសង្ហារខុសវ័យម្នាក់នេះគាត់មានឈ្មោះថា Chuando Tan អាយុ៥១ឆ្នាំ ដែលត្រូវបានសារព័ត៌មានជាច្រើនបានចុះផ្សាយពីបុរសសង្ហារដែលមិនសមនិងវ័យរូបនេះ។
ហើយលោក Chuando បានចាប់ផ្តើមអាជីពជាតារាម៉ូដែល តាំងពីអាយុ ១៦ឆ្នាំមកម្ល៉េះ។ រហូតដល់ពេលដែលលោកមានអាយុជាង២០ឆ្នាំ ទើបលោកបានឈានជើងចូលវិស័យចម្រៀង។ សព្វថ្ងៃ លោកថែមទាំងជាជាងថតរូបម្នាក់ផងដែរ។អតីតតារាចម្រៀងកម្ពស់ ១.៨៥ម៉ែត្រ និងទម្ងន់៧៨គីឡូក្រាមរូបនេះ បានផ្តល់បទសម្ភាសន៍មួយ ជាមួយសារព័ត៌មាន The Straits Times ទាក់ទងនឹងអាថ៌កំបាំងដែលធ្វើឲ្យរូបរាងរបស់លោកស្អាតប្រៀបបីដូចអមតៈ។ លោកបានណែនាំថា៖ «គ្រប់គ្នាគួរញ៉ាំអាហារដែលផ្តល់នូវសុខភាពល្អ ជាជាងការតមអាហារ»៕