វីដេអូមួយកំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង នៅលើបណ្តាញសង្គម ដោយសារអ្នកទេសចរស្រីម្នាក់ ប៊ិះនឹងត្រូវកូនស្វាទាញរបូតអាវចេញសុដន់អស់។ អ្នកទេសចរក្នុងវីដេអូ ត្រូវគេស្គាល់ឈ្មោះថា Brittany Bowman មកពីទីក្រុង Los Angeles សហរដ្ឋអាមេរិក ជាមួយនឹងមិត្តសម្លាញ់របស់នាង។
ហេតុការណ៍នេះបានកើតឡើងនៅក្នុងទីក្រុងឈៀងម៉ៃ ប្រទេសថៃ។ Brittany Bowman នាងបានឲ្យដឹងថា៖ «ខ្ញុំភ័យបុកពោះ ពេលសត្វស្វាឡើងតោងខ្ញុំ ហើយខ្ញុំពុំបានគិតថាវា (ស្វា) នឹងទាញអាវរបស់ខ្ញុំស្ទើរតែរបូតបែបនេះទេ។» នាងបានបន្ថែមឲ្យដឹងថា ម្ចាស់ស្វាបានប្រាប់នាងថា កូនស្វារបស់គាត់ទំនងជាវាឃ្លាន និងចង់បៅដោះរបស់នាង៕
សូមទស្សនាវីដេអូខាងក្រោម៖