• បងស្រីម្នាក់ អះអាងថា ផ្ទះសំណាក់គាត់តម្លៃតែ ១៥ ទៅ២៥ដុល្លារ ទេ តែរឿងផ្ទះសំណាក់កំពង់សោម តម្លៃ ១០០ដុល្លារ ជារឿងបង្កាច់បង្ខូច

    តម្លៃផ្ទះសំណាក់នៅខេត្តព្រះសីហនុ កំពុងតែក្លាយជាប្រធានបទយ៉ាងក្តៅគគុកនៅលើបណ្តាញសង្គមហ្វេសប៊ុក ដោយមានការភ្ញាក់ផ្អើលថា ផ្ទះសំណាក់សឹងតែទាំងអស់នៅក្នុងក្រុងកំពង់សោមមួួយយប់មានតម្លៃរហូតដល់ទៅ១០០ដុល្លារឯណោះ។ ក្នុងនោះក៏មានមតិភាគច្រើនបានអះអាងថាសុទ្ធសឹងតែជាការពិតព្រោះតែពួកគាត់បានជួបផ្ទាល់ពេលដែលបានធ្វើដំណើរកម្សាន្តនៅកំពង់សោម។

    សណ្ឋាគារ នឹង​​​​​​​​​​​​​​​​​​​ផ្ទះសំណាក់​ទាំងនោះ មួយ​ភាគ​ធំ ត្រូវបាន គេ​ជួល​ឲ្យ​ក្រុមហ៊ុ​​​​​​​​​​​​​​​​​​ន​ជនជាតិ​​​​​​​​​​​ចិន បើក​កាស៊ីណូ​​​​​​​​​​ ស្ទើរ​អស់​ទៅ ហើ​​​​​​​​​​​​​​​យ រូ​ម​នឹង ផ្ទះជួល មួយចំនួន​ក៏ ត្រូវគេ​ជូ​ល​ឲ្យ​ជនជាតិ​ចិន សំរាប់ បុគ្គលិ​​​​​​​​​ក​កាស៊ីណូ​ស្នាក់​​​​​​​​នៅ​ផងដែរ ​​​​​​​​​​​​សរុបសេចក្តី​មក ភ្ញៀវទេសចរ​ណ៏​ដែល មក លេង​កម្សាន្ត ក្នុង​ខេត្ត​ព្រះសីហនុ ​ចំពេ​​​​​​​​​ល​ក្នុង​រដូវ​បុណ្យ​​​​​​​​​ទាន ភា​​​​​​​​​​គច្រើន មកលេ​​​​​​​​ង​ព្រឹ​​​​​​​ក ហើយ ពេល​រសៀល​ត្រឡប់​ទៅវិញ នឹង​មួយចំនួន ទៅ​ដើ​​​​​​​​​​​​​រលេង​សំរាក​នៅតាម​កោះ​។

    យ៉ាងណាមិញជាមួយនឹងការលើកឡើងនេះ ក៏មានម្ចាស់ផ្ទះសំណាក់ មានឈ្មោះ អ៊ឹង វិសាល បាននិយាយបកស្រាយនៅក្នុងវីដេអូមួយដោយបានរៀបរាប់ថា ផ្ទះសំណាក់ អ៊ឹង វិសាល របស់់ខ្លួនដែលមានទីតាំងក្បែរស្នងការដ្ឋានក្រុងព្រះសីហនុ មាន២៨បន្ទប់ ដោយតម្លៃបន្ទប់មួយយប់ ១៥ដុល្លារ ទៅ២៥ដុល្លារ ថែមទាំងមានអាហារពេលព្រឹក អាហារថ្ងៃត្រង់ មានកន្លែងស្ទីម សូណាថែមទៀតផង។ ហើយម្ចាស់ផ្ទះសំណាក់ខាងលើបានសង្កត់ធ្ងន់ទៅលើពាក្យចចារ៉ាមដែលតម្លៃបន្ទប់នៅកំពង់សោម មួយយប់១០០ដុល្លារនោះថា សុទ្ធសឹងតែជាពាក្យបង្គាច់បង្ខូច ពាក្យពីមាត់មួយទៅមាត់មួយតែប៉ុណ្ណោះ។ តើប្រិយមិត្តយល់យ៉ាងណាដែរ?

    សូមទស្សនាវីដេអូនៅខាងក្រោម៖

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ