គ្រោង​ឆ្អឹង ​២ ដែល​ឱប​គ្នា​ក្រោម​ដី​ជាង ៣០០០​ឆ្នាំ ពេលនេះត្រូវបកស្រាយ គឺជា​ស្នេហា​ដ៏​កម្រ​ក្រៃលែង

ថ្មីៗ​នេះ គេ​បាន​កំណាយ​ឃើញ​ផ្នូរ​បុរាណ​មួយ នៅ​ជិត​ភូមិ Petrykiv ភាគខាងត្បូង​ទីក្រុង Ternopil ប្រទេស​អ៊ុ​យក្រែន ។ នៅ​ខាងក្នុង​ផ្នូរ​គឺជា​អដ្ឋិធាតុ​មនុស្ស ២​នាក់ នៅ​ស្ទើរ​ទាំងស្រុង ហើយ​វា​ជា​សំណល់​ចុងក្រោយ នៃ​ប្តី​ប្រពន្ធ ២​នាក់ ចំណុះ​វប្បធម៌ Vysotskaya (​ឬ Wysocko) មុននេះ ៣.០០០​ឆ្នាំ ។ កាយវិការ​នៃ “​អដ្ឋិធាតុ​” មនុស្ស ២​នាក់​នេះ ធ្វើឲ្យ​អ្នកវិទ្យាសាស្ត្រ ងឿងឆ្ងល់ ហើយ​ក៏​សិក្សា​យ៉ាង​ល្អិតល្អន់ ។​

ប្តី និង​ប្រពន្ធ​ដេក​ក្នុង​កាយវិការ​ឱប​គ្នា​ជាប់ មុខ​របស់​គេ​ងាក​សំដៅ​ទៅ​រក​គ្នា ។ ប្តី​ដេក​ផ្ងា​រ ក្បាល​រាង​ងាក​ផ្អែកលើ​ថ្ងាស​ប្រពន្ធ រីឯ​ប្រពន្ធ​ដេក​នៅ​ម្ខាង ដោយ​យក​ដៃ​លូក​ទ្រ​ក​ប្តី ដៃ​ម្ខាង​ទៀត​ផ្អែកលើ​ស្មា ជើង​ទាំង​២​របស់​នាង​រាង​អង្កុញ​ហើយ​ដាក់​ពីលើ​ជើង​ប្តី ។​

​ឧបករណ៍​មួយ​ចំនួន​ត្រូវ​បាន​បញ្ចុះ​ជាមួយនឹង​ពួកគេ ដែល​វា​ជា​វប្បធម៌​សម័យកាល​នោះ ។ ចំណែក​កាយវិកា​របស់​ស្រី​ជា​ប្រពន្ធ ត្រូវបាន​អ្នកវិទ្យាសាស្ត្រ​ឯកភាព​គ្នា​ថា បុរស​ជា​ប្តី​បានស្លាប់ តែ​នារី​ជា​ប្រពន្ធ​គឺ​នៅ​រស់ ប៉ុន្តែ​គាត់​បាន​ស្ម័គ្រចិត្ត​ឲ្យគេ​បញ្ចុះ​ជាមួយ​ប្តី ដើម្បី​បាន​កាន់​ដៃ​គ្នា​ទៅ​ជាតិ​ខាងមុខ ។ បញ្ហា​ស្ថិត​ត្រង់​កាយវិកា​នៃ “​អដ្ឋិធាតុ​” របស់​ប្រពន្ធ ប្រសិនបើ​ជា​មនុស្ស​ស្លាប់​គេ​ពុំ​អាច “​រៀបចំ​” បែប​នេះ​បាន​ទេ​! ។​

មតិ​ខ្លះ​បាន​សង្កត់ធ្ងន់ថា ៖ នារី​ជា​ភរិយា​ប្រហែល​ឈឺចាប់​នឹង​ការស្លាប់​របស់​ស្វាមី ឬ​ក៏​ព្រោះ​ខ្លាច​គេ​បង្ខំ​ឲ្យ​រៀប​ការនឹង​ប្រុស​ដទៃ ទើប​នាង​សុខចិត្ត​កប់​ទាំង​រស់​នឹង​ប្តី​ជា​ទីស្រឡាញ់ បំណង​បង្ហាញ​ពី​ស្នេហ៍​បរិសុទ្ធ តែមួយគត់​របស់​នាង ។​

នេះហើយជាស្នេហាពិត ដែល​សូម្បី​តែ​ការស្លាប់​ក៏​ពុំ​អាច​បំបែក​ពី​គ្នា​បានឡើយ ៕

ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ