• ជួយស៊ែរជូនស្រីស្អាតមួយផង គាត់បានបាត់កាបូប ក្នុងនោះមានលុយ និងឯកសារសំខាន់ បើរើសបានសូម ប្រគល់ឲ្យគាត់វិញផង

    នារី​ម្នាក់​ឈ្មោះ លាប សុភា បាន​ជ្រុះ​បាត់​កាបូប​តូច​មួយ​ដែល​នៅ​ក្នុងនោះ​មានដូចជា​៖ លុយ​ប្រហែល​440$ លុយ​ខ្មែរ​មួយចំនួន​, អត្តសញ្ញាណប័ណ្ណ កាត​ធនាគារ និង កាត​ការងារ​មួយចំនួនទៀត កាលពី​ថ្ងៃទី​២៣ វិច្ឆិកា ក្នុង​ថ្ងៃទី​៣​នៃ​ពិធី​បុណ្យអុំទូក ។

    ប៉ុន្តែ ទើបតែ​កាលពី​រសៀល​ថ្ងៃទី​២៥ វិច្ឆិកា ម្សិលមិញ​នេះ នាង​បាន​សម្រេចចិត្ត​ប្រកាស​នៅលើ​ហ្វេ​ស​ប៊ុ​ក ស្នើសុំ​អ្នក​ដែល​រើស​បាន ជួយ​ប្រគល់​ឲ្យ​នាង​វិញ​ផង ព្រោះ​នាង​ត្រូវការ​ចាំបាច់​សម្រាប់​កាត​មួយចំនួន​ប៉ុណ្ណោះ ។​

    ​នៅលើ​គណនី​របស់ខ្លួន​ដែលមាន​ឈ្មោះថា Maraket Si La សុភា បាន​សរសេរ​រៀបរាប់ថា​៖ «​សួស្តី​បងប្អូន​ទាំងអស់គ្នា សូមជួយ​share​ផង​

    ​នាង​ខ្ញុំ​ឈ្មោះ លាប សុភា បាន​បាត់​បូ​ប​លុយ​ពណ៌​ខ្មៅ​តូច​ដែល​នៅក្នុង​កាបូប​នៅក្នុង​រូបភាព កាលពី​ថ្ងៃទី 23/11/2018 ជា​ថ្ងៃ​ចុងក្រោយ​នៃ​បុណ្យអុំទូក នៅក្នុង​ផ្សារ​box ville siem reap(concert) ដោយ​នាង​ខ្ញុំ​មិនដឹងថា ធ្វេ​ី​ជ្រុះ រឺ មាន​អ្នក​បន្លំ​យក​ពី​កាបូបស្ពាយ​😬

    ​នៅ​ខាងក្នុង​កាបូប​មាន លុយ​ប្រហែល​440$ លុយ​ខ្មែរ​មួយចំនួន​, អត្តសញ្ញាណប័ណ្ណ កាត​ធនាគារ និង កាត​ការងារ​មួយចំនួនទៀត ។​

    ​អាស្រ័យ​ដួច​ហេតុ​ខាង​លើ បើបាន​ប្រទះ​ឃើញ​សូមជួយ​ប្រាប់​ផង 015 20 17 18

    បញ្ជាក់​: នាង​ខ្ញុំ​ត្រូវការ​កាត​មួយចំនួន​ជា​ចា​បាច់​»

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ