រឿងចិនលើស្លាកយីហោលក់ដូផ្ទះសំណាក់ និងសណ្ថាគារ ជាដើមគឺជារឿយៗកើតមានរឿងស្លាកអក្សរខ្មែរដោយចិនសរសេរមិនត្រូវ សរសេរខុស មានស្លាកខ្លះសរសេរត្រូវតែចេញន័យផ្សេង ដោយរឿងនេះកើតមានដដែលៗ ស្ទើគ្រប់កន្លែង ជាពិសេសនៅក្រុងព្រះសីហនុ ។
ថ្មីៗនេះ បានកើតមានឡើងនៅក្រុងព្រះសីហនុទៀតហើយ រឿងចិនដាក់ស្លាកអក្សរខ្មែរ សរសេរថា ប្រទេសចិន ដែលធ្វើអោយអ្នកលេងហ្វេសបុក ប្រជាពលរដ្ឋខ្មែរ មានការខឹង និងរិះគន់ជខ្លាំង រហូតពេលនេះ។
មន្រ្តីរដ្ឋបាលក្រុងព្រះសីហនុបានចុះរុះរើនិងអប់រំស្លាកយីហោ នារសៀលថ្ងៃអាទិត្រទី25 ខែវិច្ឆិកា ឆ្នាំ20181 រួមមាន៖
១/ អប់រំស្លាកយីហោឈ្មោះ៖ “ប្រទេសចិន” អោយរុះរើចេញដោយខ្លួនឯង នៅម្តុំផ្លូវជាងលីម ស្ថិតក្នុងសង្កាត់4 ក្រុងនិងខេត្តព្រះសីហនុ(អត់ច្បាប់)។
២/ រុះរើស្លាកយីហោឈ្មោះ៖ “លោកបណ្ឌិត។ផ្នែករឹង” នៅផ្លូវសេតេ សង្កាត់2 ក្រុងនិងខេត្តព្រះសីហនុ(អត់ច្បាប់)។