• ឥទ្ធិពលព្យុះ USAGI ធ្វើឲ្យកម្ពុជាមានភ្លៀងធ្លាក់រាយប៉ាយរហូតដល់ថ្ងៃស្អែកនេះ

    (ភ្នំពេញ)៖ ប្រទេសកម្ពុជា បានរងឥទ្ធិពលព្យុះមួយឈ្មោះ USAGI ដែលបង្កឱ្យមានភ្លៀងធ្លាក់រប៉ាត់រប៉ាយ នៅទូទាំងប្រទេស ជាមួយនឹងខ្យល់បោកបក់ ក្នុងល្បឿនពី១៣ ទៅ១៥ម៉ែត្រ ក្នុងមួយវិនាទី ជាបិសេសនៅតំបន់ទំនាបកណ្តាលភាគខាងត្បូង និងតំបន់មាត់សមុទ្រ ចាប់ពីយប់ថ្ងៃទី២៥ ដល់២៧ ខែវិច្ឆិកា។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម។

    ក្រសួងធនធានទឹក ក៏បានអំពាវនាវឲ្យប្រជានេសាទ និងអ្នកធ្វើដំណើរតាមសមុទ្រ ត្រូវផ្អាកសកម្មភាព ចាប់ពីថ្ងៃទី២៥ ដល់ ២៧ ខែវិច្ឆិកា ដើម្បីជៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតឡើងជាយថាហេតុ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ