នៅថ្ងៃអាទិត្យម្សិលមិញនេះតម្លៃរបស់ Bitcoin ក្នុងមួយឯកតាធ្លាក់ចុះទាបបំផុតនៅត្រឹម ៣ ៤៤៧ ដុល្លារ ជាតម្លៃទាបបំផុតចាប់តាំងពីខែកញ្ញា ឆ្នាំ ២០១៧។ ការធ្លាក់ចុះតម្លៃ Bitcoin បានចាប់ផ្ដើមនៅពាក់កណ្ដាលខែវិច្ឆិកា ពេលមានតម្លៃក្រោម ៦ ០០០ ដុល្លារ ក្នុងមួយឯកតា។ ចាប់តាំងពីពេលនោះមកវាបានបន្តធ្លាក់ចុះតម្លៃដល់ក្រោម ៤ ០០០ ដុល្លារ។
គួរដឹងថា Bitcoin បានឡើងថ្លៃខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រនៅថ្ងៃទី ១១ ខែធ្នូ ឆ្នាំ ២០១៧ ជាមួយតម្លៃ ១៧ ០៦០ ដុល្លារ ដោយធ្លាប់មានអ្នកជំនាញជាច្រើនរូបព្យាករណ៍ថាតម្លៃរបស់វាអាចកើនដល់ ២០ ០០០ ដុល្លារនៅឆ្នាំ ២០១៨ នេះ។
នៅព្រឹកថ្ងៃចន្ទនេះ តម្លៃរបស់ Bitcoin បានងើបឡើងវិញបន្តិចបន្តួចជាមួយតម្លៃ ៣ ៩១២ ដុល្លារ ក្នុងមួយឯកតា៕
ប្រភព៖ Sabay