• ជួយប្រាប់ស្រីៗគ្នាយើង ឲ្យដឹងផង ទាំងនេះជារបៀបបង្ការ កុំឲ្យកូនកើតមកអត់គ្រប់ខែ…!

    ជំងឺទាំងនោះពិតគួរខ្លាច ពិបាកព្យាបាល អាចមានគ្រោះថ្នាក់ដល់អាយុជីវិតអូនៗទៀតផង។ គ្មានឪពុកម្ដាយណា ចង់ឲ្យកូនកើតមកទាំងមិនគ្រប់ខែ ដែលប្រឈមនឹងគ្រោះថ្នាក់រាប់មិនឈ្នះនោះទេ។ ខាងក្រោមនេះ ជាវិធីយកឈ្នះការសម្រាលកូនមុន ៩ ខែ ១០ថ្ងៃ។

    ១- ហេតុផលអាចនាំឲ្យកើតកូនអត់គ្រប់ខែ

    ៥០% នៃករណីកើតកូនអត់គ្រប់ខែ មិនអាចពន្យល់បាន ប៉ុន្តែយ៉ាងណា សម្រាប់៥០% ផ្សេងទៀត គឺពាក់ព័ន្ធនឹងប្រវត្តិជំងឺម៉ាក់ៗផ្ទាល់ ដូចជា៖ បញ្ហាស្បូន បញ្ហាមាត់ស្បូន ធាត់លើសទម្ងន់ ស្គមជ្រុល សម្ពាធឈាមខ្ពស់ មានជំងឺស្អូច ជំងឺបេះដូង និងកត្តាជាច្រើនទៀត។ តានតឹងអារម្មណ៍ ជក់បារី និងប្រើសារធាតុញៀន ក៏អាចបង្កើនឱកាសផ្តល់កំណើតមិនគ្រប់ខែដូចគ្នា។

    ២- វិធីបង្ការកុំឲ្យកើតកូនអត់គ្រប់ខែ

    ថ្វីបើអ្នកវិទ្យាសាស្ត្រមិនទាន់រកឃើញហេតុផលប្រាកដ ពាក់ព័ន្ធការផ្តល់កំណើតមិនគ្រប់ខែក៏ពិតមែន ប៉ុន្តែវិធីសាស្ត្របង្ការនៅតែត្រូវបានគេណែនាំដើម្បីបន្ថយហានិភ័យ ដូចជា៖

    – រក្សាទម្ងន់ឲ្យល្អមុនពពោះ៖ ហាត់ប្រាណទៀងទាត់ និងរបបអាហារផ្តល់សុខភាពល្អ នោះស្រីៗគ្នាយើងអាចចៀសផុតពីហានិភ័យផ្តល់កំណើតមិនគ្រប់ខែបាន។

    – ផឹកទឹកឲ្យបានគ្រប់គ្រាន់៖ សារធាតុរាវ ២,៥ លីត្រក្នុងមួយថ្ងៃ ជួយរាងកាយម៉ាក់ៗបង្ការការកន្ត្រាក់រហ័សមុនកំណត់ និងកាត់បន្ថយហានិភ័យ។ គ្នាយើងដែលហាត់ប្រាណច្រើន ក៏គួរផឹកទឹកប្រចាំថ្ងៃឲ្យច្រើនដូចគ្នា។

    – ផ្តាច់បារី៖ ជាតិនីកូទីនក្នុងបារី ផ្តល់ទុក្ខទោសគ្រោះថ្នាក់ចំពោះសុខភាពទាំងម៉ាក់ៗ និងបេប៊ី។

    – ចាក់ថ្នាំបង្ការ៖ ទទួលថ្នាំបង្ការជំងឺគ្រុនផ្តាសាយធំ អាចធ្វើឲ្យសុខភាពម៉ាក់ៗកាន់តែប្រសើរ។

    – ស្វែងរកការថែទាំមុនសម្រាល៖ ម៉ាក់ៗគួរប្រើវីតាមីនបំប៉នផ្ទៃពោះមុនសម្រាល មានស្តុកជាតិអាស៊ីដ ហ្វូលិច និងពិគ្រោះជាមួយពេទ្យជំនាញអំពីថ្នាំណាមួយយើងអាចប្រើប្រាស់ ក្នុងអំឡុងពេលមានផ្ទៃពោះ។

    – ប្រើថ្នាំបំប៉នកាល់ស្យូម៖ ញ៉ាំកាល់ស្យូម ១ ០០០ មិល្លីក្រាម រៀងរាល់ថ្ងៃ អាចបន្ថយហានិភ័យផ្តល់កំណើតមិនគ្រប់ខែ ព្រោះជាធម្មតាស្រីៗគ្នាយើងមិនបានញ៉ាំជាតិកាល់ស្យូមគ្រប់គ្រាន់នៅក្នុងរបបអាហារនោះទេ។

    – បន្ថយការប៉ះពាល់នឹងជាតិគីមី៖ ជាតិគីមីប្រើប្រាស់នៅក្នុងផលិតផលជាច្រើន ដូចជា ជ័របា្លសិ្ទក គ្រឿងសម្អាង ថ្នាំលាបក្រចក ថ្នាំបាញ់សក់ ឬអាហារកំប៉ុង សុទ្ធតែមានទំនាក់ទំនងនឹងហានិភ័យខ្ពស់នៃការផ្តល់កំណើតមិនគ្រប់ខែ។

    បើម៉ាក់ៗមានប្រវត្តិជំងឺរលាកទ្វារមាស រលូតកូន ឬផ្តល់កំណើតមិនគ្រប់ខែ គួរជួបពិគ្រោះញឹកញាប់ជាមួយវេជ្ជបណ្ឌិតឯកទេស ត្រួតពិនិត្យតាមដានសុខភាពអូនៗ និងឆាប់រកដំណោះស្រាយ បើសិនបញ្ហាណាមួយលេចចេញ។ មួយទៀត បើគ្នាយើងនៅតែមានកង្វល់ កុំអល់អែកពិភាក្សាជាមួយអ្នកផ្តល់សេវាថែទាំសុខភាព៕

    ដោយ៖ Hello Health Group
    ណែនាំដោយលោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ